ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យគណៈកម្មការចំពោះកិច្ចរៀបចំចាក់វ៉ាក់សាំង ដោយផ្តោតអាទិភាពលើអ្នកភ្នំពេញទាំងអស់ និងតំបន់នៅជាប់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឲ្យគណៈកម្មការចំពោះកិច្ច ដែលមានលោកស្រីវេជ្ជបណ្ឌិត ឳ វណ្ណឌីន រៀបចំចាក់វ៉ាក់សាំង ដោយផ្តោតអាទិភាពលើអ្នកភ្នំពេញទាំងអស់ និងខេត្តកណ្តាល ក៏ដូចជាតំបន់មួយចំនួនទៀត ដែលមានមនុស្សច្រើន ដូចជាផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ តាមរយៈសារជាសំឡេង និងត្រូវបានផ្សព្វផ្សាយនាល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ។ សម្ដេចបានបញ្ជាក់ថា មកដល់ពេលនេះដំណើរការចាក់វ៉ាក់សាំងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស បាននឹងកំពុងដំណើរការហើយ ប៉ុន្តែជំហានបន្តរបស់យើង គឺត្រូវគ្រប់គ្រងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ឲ្យខាងតែបាន ហើយកន្លងមក ក៏បានប្រើប្រាស់វាក់សាំងសម្រាប់រាជធានីភ្នំពេញនេះអស់ជាច្រើនផងដែរ ប៉ុន្តែដើម្បីធានាភាពសំខាន់នៅទីក្រុងភ្នំពេញ ដែលជាទីកន្លែងលំហូរ និងការប្រមូលផ្ដុំមនុស្ស គឺចាំបាច់ត្រូវតែមានភាពសាំ។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមការងារវ៉ាក់សាំង ធ្វើផែនការសម្រាប់ការចាក់វ៉ាក់សាំងបន្ត នៅពេលដែលវ៉ាក់សាំងថ្មីនឹងមកដល់ គឺសំដៅឆ្ពោះទៅភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលដីជាប់រាជធានីភ្នំពេញតែម្ដង។
បើតាមសម្ដេចតេជោ ហ៊ុន សែន យើងត្រូវផ្ដល់អាទិភាពនៅទីក្រុងភ្នំពេញតែម្ដង សម្រាប់ការចាក់វ៉ាក់សាំង ហើយទីក្រុងភ្នំពេញមិនមិនសំដៅថា អ្នកណាទេ ព្រោះយើងបានកំណត់គោលដៅដែលត្រូវចាក់រួចស្រេចទៅហើយ គឺត្រូវច្បាមយកមនុស្សទាំងអស់តែម្តង ត្រូវតែចាក់វ៉ាក់សាំង។ សម្ដេចបញ្ជាក់ថា នៅពេលនេះដំណើរការចាក់វ៉ាក់សាំងបានធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែនៅពេលណាមួយវ៉ាក់សាំងនឹងក្លាយជាវ៉ាក់សាំងកាតព្វកិច្ច ហើយនេះគឺជាការគិតគូរដោយយល់ទៅតាមស្ថានភាពជាក់ស្ដែង ដែលកំពុងតែអភិវឌ្ឍន៍នៅលើពិភពលោក ហើយប្រទេសខ្លះក្រោយពីចាក់វ៉ាក់សាំងហើយ បានបន្ធូរបន្ថយការធ្វើចត្តាឡីស័ក និងការទៅមករកគ្នាបាន ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង នៅទីក្រុងភ្នំពេញ នៅខេត្តកណ្ដាលក៏ដូចជានៅខេត្តដទៃទៀត នៅពេលដែលរោងចក្រ សហគ្រាស បានចាក់វ៉ាក់សាំងរួចរាល់ អ្នកដែលមិនបានចាក់វ៉ាក់សាំង នឹងមិនអាចទទួលបានការងារធ្វើទៀតទេ ហើយការប្រឡងចូលជាបុគ្គលិកនៅតាមស្ថាប័នផ្សេងៗ នៅពេលមិនបានទទួលវ៉ាក់សាំងទេ ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រឡងចូលដែរ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា បើតាមការប្រមើលមើលរបស់សម្ដេច នៅលើពិភពលោកវាក់សាំងនឹងក្លាយជាវសានកាតព្វកិច្ចតែម្ដង ដែលថ្ងៃក្រោយទៅអ្នកដែលមិនបានចាក់វ៉ាក់សាំង គឺជាអ្នកដែលអភ័ព្វ អ្នកដែលមិនទទួលបានការងារធ្វើ ឬមិនត្រូវបានការទទួលស្វាគមន៍ពីអ្នកដែលបានចាក់វ៉ាក់សាំង ហើយបង្កើតទៅជាការរើសអើងមួយ។ ដូច្នេះចំណុចនេះ គឺជាចំនុចដែលត្រូវយកចិត្តទុកដាក់។
ជាមួយគ្នានោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ពិភាក្សាជាមួយលោក វង្សី វិស្សុទ្ធ ឲ្យរៀបចំចាក់អ្នកទីក្រុងភ្នំពេញ និងអ្នកនៅជាប់ទីក្រុងភ្នំពេញ គឺនៅខេត្តកណ្ដាល និងនៅតាមផ្លូវមួយចំនួនទៀតដូចជាផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតំបន់មួយចំនួនទៀត ដែលមានចំនួនមនុស្សច្រើន ហើយសុទ្ធតែជាតំបន់រោងចក្រ ដែលចាំបាច់ត្រូវតែទទួលវ៉ាក់សាំង។
ជាមួយគ្នានោះ សម្ដេចបានស្នើឲ្យធ្វើការជាមួយក្រសួងការងារ ជាមួយសាលារាជធានីភ្នំពេញ ជាមួយខេត្តកណ្ដាល ថាតើមានមនុស្សចំនួនប៉ុន្មាន ដែលត្រូវទទួលវ៉ាក់សាំង និងអ្នកដែលមិនទាន់បានទទួលបានវ៉ាក់សាំង ដើម្បីងាយស្រួលក្នុងការបញ្ជាទិញ៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា