ព័ត៌មានជាតិ
កម្មកររាប់ម៉ឺននាក់នៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដពីព្រឹកនេះទៅ
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដឹកនាំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងកូវីដ១៩ជូនដល់កម្មករនិយោជិតនៅតាមទីតាំងរោងចក្រធំៗចំនួន៧ នៅរាជធានីភ្នំពេញដែលចាប់ផ្តើមពីព្រឹកថ្ងៃទី០៧ ខែមេសាឆ្នាំ២០២១តទៅ។
បើតាមលោក ហេងសួរ រដ្ឋលេខាធិការនិងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ជូនបងប្អូនកម្មករបានឲ្យដឹងថា នៅថ្ងៃនេះក្រុមគ្រូពេទ្យនឹងចុះចាក់វ៉ាក់សាំងដល់បងប្អូនកម្មករចំនួន៣ទីតាំងធំៗ ទី១នៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវេងស្រេង ទី២ សួនឧស្សាហកម្មISIតំបន់រោងចក្រដំបូលខៀវផ្លូវវេងស្រេងនិង ទី៣ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផ្លូវជាតិលេខ៤។

លោកបានបន្តថា នៅថ្ងៃទី៩ខែមេសា២០២១ នឹងបន្តចាក់ចំនួន៤ទីតាំងធំៗទៀត គឺទី១នៅសួនឧស្សាហកម្មវឌ្ឍនៈ ១ផ្លូវវេងស្រេង ទី២ រោងចក្រសិនចូវផ្លូវវេងស្រេង ទី៣ សួនឧស្សាហកម្មវឌ្ឍន២ ផ្លូវជាតិលេខ៣ ទី៤ រោងចក្រម៉ាវែល។
លោកបានបន្តទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងនេះនឹងគ្រប់ដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ ក្នុងនោះនៅតំបន់សេដ្ឋកិច្ចភ្នំពេញមានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅខណ្ឌឬស្សីកែវនិងខណ្ឌកំបូល ខណៈបច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺសដូសសម្រាប់ចាក់ជួនកម្មករ។
លោកបានឲ្យដឹងទៀតថា ក្រសួងការងារមានក្រុមគ្រូពេទ្យចល័តចំនួន៦០ក្រុម ក្នុង១ក្រុមចំនួន៨នាក់ដោយចាក់បាន៤០០ដូសក្នុង១ថ្ងៃ។ ក្នុងនោះគ្រូពេទ្យចំនួន៣០ក្រុម នឹងចល័តចាក់វ៉ាក់សាំងចំនួន២០ម៉ឺនដូសក្នុងមួយខែជូនបងប្អូនកម្មករនិយោជិតតាមរោងចក្រសហគ្រាសនៅរាជធានីភ្នំពេញ។ ដោយឡែកក្រុមគ្រូពេទ្យចំនួន៣០ក្រុមផ្សេងទៀតនិងចល័តចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស តាមបណ្តាលខេត្តផ្សេងទៀតតាមការចាំបាច់និងតាមចំនួនវ៉ាក់សាំងដែលមាន។
គិតចាប់ពីថ្ងៃទី០៣មកដល់ថ្ងៃទី០៥ ខែមេសាឆ្នាំ២០២១ ក្រសួងការងារទទួលបានការចុះឈ្មោះដោយស្មគ្រ័ចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីកម្មករកម្មការិនីបានចំនួនជិត៤០ម៉ឺននាក់ហើយ។
យ៉ាងណាក៏ដោយលោកហេងសួរបានឲ្យដឹងថា ថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ Sinovac នេះ គឺផ្តើមចេញពីប្រធានសហជីពទៅមុន។
ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ សម្រាប់ថ្នាក់ដឹកនាំនិងបុគ្គលិកនៃអង្គការវិជ្ជាជីវៈគ្រប់សហព័ន្ធសហជីពសហភាពសហជីពសមាគមនិយោជកនិងអង្គការវិជ្ជាជីវៈផ្សេងទៀត ត្រូវផ្ដល់បញ្ជីឈ្មោះដឹកនាំនិងបុគ្គលិករបស់ខ្លួនដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិចចំនួន៣ថ្ងៃ មុនកាលបរិច្ឆេទការចាក់វ៉ាក់សាំងមកអនុគណៈកម្មការចំពោះកិច្ច។
សម្រាប់កម្មករនិយោជិកខ្មែរ ត្រូវចុះឈ្មោះជាមួយរោងចក្រសហគ្រាសឬអង្គភាពរបស់ខ្លួន។ ម្ចាស់រោងចក្រសហគ្រាសឬអង្គភាពត្រូវផ្ដល់បញ្ជីឈ្មោះកម្មករនិយោជិត ដែលស្ម័គ្រចិត្តចាក់សាំងកូវីដ១៩មកអនុគណកម្មការ ដើម្បីឲ្យក្រុមការងារកំណត់ទីតាំងនិងជូនដំណឹងអំពីការបរិច្ឆេទពិតប្រាកដ ក្នុងការចុះចាក់តាមរោងចក្រសហគ្រាសឬសួនឧស្សាហកម្មឬតំបន់សេដ្ឋកិច្ចពិសេសឬតាមអង្គភាព ទៅតាមកម្រិតអាទិភាពនៃភូមិសាស្ត្រខណ្ឌនីមួយៗដោយកំណត់អាទិភាពចុះទៅរោងចក្រសហគ្រាស ឬសួនឧស្សាហកម្មឬតំបន់សេដ្ឋកិច្ចពិសេស ឬអង្គភាពណាមួយដែលមានចំនួនកម្មករនិយោជិតស្ម័គ្រចិត្តចាក់វ៉ាក់សាំងច្រើនមុន។
សម្រាប់វិនិយោគិនអ្នកវិនិយោគិនឬម្ចាស់ឬអ្នកគ្រប់គ្រងឬអ្នកជំនាញជនបរទេស ត្រូវចុះឈ្មោះជាមួយរោងចក្រសហគ្រាសឬអង្គភាពរបស់ខ្លួន និងត្រូវបំពេញនិងយល់ព្រមតាមលក្ខខណ្ឌដូចខាងក្រោម មានលិខិតឆ្លងដែនដែលមានសុពលភាពមានទិដ្ឋការស់នៅនិងធ្វើការស្របច្បាប់ មានបណ្ណសៀវភៅការងារជនបរទេសដែលចេញដោយក្រសួងការងារ និងត្រូវចាក់វ៉ាក់សាំងដូចប្រភេទវ៉ាក់សាំងដែលកម្មករនិយោជិតខ្មែរកំពុងចាក់ដែរ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង