ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់កម្មករកុំមានការព្រួយបារម្ភក្នុងការចាក់វ៉ាក់សាំងកូវីដ១៩
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមកុំមានការព្រួយបារម្ភក្នុងការចាក់វ៉ាក់សាំង ព្រោះមិនធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពបងប្អូនអ្វីឡើយ ព្រោះគុណភាពនៃវ៉ាក់សាំង គឺមានគុណភាពល្អអាចទទួលយកបាន។
ថ្លែងនៅសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ខណៈអញ្ជើញពិនិត្យមើលទីតាំងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនកម្មករ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការស្ម័គ្រចិត្តចាក់វ៉ាក់សាំង គឺជាជំរើសតែមួយគត់ដែលជួយឲ្យយើងទាំងអស់គ្នា អាចជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន។

លោករដ្ឋមន្ត្រីបានអំពាវនាវថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមកុំមានការព្រួយបារម្ភក្នុងការចាក់វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបាននឹងកំពុងផ្តល់ជូនដោយឥតគិតថ្លៃនេះ ព្រោះគុណភាពនៃវ៉ាក់សាំងដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយកមកចាក់ជូនតាំងពីចាប់ផ្តើមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អអាចទទួលយកបាន ហើយយសូមឲ្យបងប្អូនទាំងអស់មានការជឿជាក់លើរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខភាពរបស់បងប្អូន»។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩(ស៊ីណូវ៉ាក់) ជូនបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះតទៅហើយ និងនៅតាមបណ្តាខេត្តអាទិភាពផ្សេងៗទៀតក៏បាននឹងកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ទៀត៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?