ព័ត៌មានជាតិ
Update ករណីផ្ទុះអាវុធ៣គ្រាប់បណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅក្រោមស្ពានអាកាសផ្សារដីហុយ
ករណីផ្ទុះអាវុធចំនួន៣គ្រាប់ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗកាលពីយប់មិញនេះ គឺផ្ដើមចេញពីយុវជនរងគ្រោះ និងយុវជនម្នាក់ទៀត ឈ្លោះប្រកែកនិងដេញវាយគ្នា ដែលធ្វើឲ្យមន្ត្រីនគរបាលដែលយាមកាមនៅធនាគារABAធ្វើការហាមឃាត់ និងដេញពួកគេទាំងពីរនាក់ ចេញឲ្យឆ្ងាយពីកន្លែងគ្រប់គ្រងរបស់ខ្លួន។ តែទំនងជាយុវជនរងគ្រោះខឹង ក៏ត្រឡប់មកវិញកាន់កូនកាំបិតចុងស្រួចដើរសម្ដៅបំណងចាក់លើមន្ត្រីនគរបាលរូបនោះ តែត្រូវបានមន្ត្រីនគរបាលដកកាំភ្លើងបាញ់ចំពីរគ្រាប់បណ្ដាលឲ្យស្លាប់តែម្ដង។
គួរបញ្ជាក់ថា, ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះចុះដល់ទីតាំងកើតហេតុភ្លាមៗ និងឃាត់ខ្លួនបុរសជាមន្ត្រីនគរបាលដែលជាជនដៃដល់ភ្លាមៗ ដោយសារជនដៃដល់មិនរត់គេចខ្លួនពីកន្លែងកើតហេតុនោះទេ ពេលឃាត់ខ្លួនបានក៏បញ្ជូនខ្លួនទៅអធិការដ្ឋានដើម្បីសួរនាំបន្ថែម។
ចំណែកសពជនរងគ្រោះ ក្រោយពេលពិនិត្យកោសល្យវិច័យរួច ត្រូវបានដាក់លើរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា & រូបភាព ៖ លីហេង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកភូមិគោកដូង ជិតពាក់កណ្ដាលជាអ្នកប្រកបរបររាវខ្យងលក់ ខណៈមានឈ្មួញនាំចេញទៅប្រទេសជិតខាង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់