ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលៈ មន្ត្រីមិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩មិនអាចចូលធ្វើការបានទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍តាមសារអេឡិចត្រូនិកតេឡេក្រាម នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ នេះថា មន្ត្រីដែលមិនបានទៅចាក់វ៉ាក់សាំងដោយការស្ម័គ្រចិត្ត អាចនឹងមិនបានចូលធ្វើការនៅក្នុងស្ថាប័នក្រសួងនោះទេ នៅថ្ងៃខាងមុខ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងទាំងស្រុងថា “នៅពេលណាមួយដែលគ្រប់ស្ថាប័នចាក់បានពី៧០ ភាគរយឡើងលើ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំងប្រហែលជាមិនអាចចូលធ្វើការបានទេ សូមដេកផ្ទះចុះ ព្រោះគ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការពារប្រយុទ្ធនឹងជំងឺកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ជាប៉ូលិស ឬក៏ជាមន្ត្រីរាជការធ្វើអ្វីតទៅទៀត?”
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា “ប្រសិនបើមន្ត្រីរាជការ ពុំមកចាក់ដោយការស្ម័គ្រចិត្តទេ ថ្ងៃក្រោយអស់លោក គ្មានឱកាសចូលរួមប្រជុំ និងចូលទៅកាន់ក្រសួងទៀតដែរ ព្រោះថាអ្នកនៅក្នុងក្រសួងជាច្រើនខ្លាចការឆ្លងរោគ ពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាមន្ត្រីមិនបានចាក់វ៉ាក់សាំងនោះឯង”។

គិតត្រឹមល្ងាចថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំង នៅក្រសួងការពារជាតិបានចំនួន ១៨០.២៣៥ នាក់ ក្រសួងសុខាភិបាលបានចំនួន ៥១២.៣៣៤ នាក់ និងមានប្រជាជនដែលបានចាក់រួចរាល់ចំនួន ៦៩២.៥៦៩ នាក់៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ