ព័ត៌មានជាតិ
ចរាចរណ៍នៅរង្វង់មូលចោមចៅ ធូរស្រាលមួយកម្រិត ក្រោយពីសម្តេច ប្រកាសដាក់ឲ្យដំណើរការផ្លូវក្រោមដី
ចរាចរណ៍ នៅតំបន់រង្វង់មូលចោមចៅ ឃើញថា មានលក្ខណៈល្អប្រសើរមួយកម្រិតហើយ ពោលគឺ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឲ្យដំណើរការផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ជូនប្រជាពលរដ្ឋ បានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ។


ក្រោយដាក់ឲ្យដំណើរការផ្លូវក្រោមដី ជូនប្រជាពលរដ្ឋ បានធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ឃើញថា ស្ថានភាពចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី មានលក្ខណៈល្អប្រសើរ។ប៉ុន្តែ សម្រាប់ការធ្វើចរាចរណ៍ពីផ្លូវសហព័ន្ធរុស្ស៊ី ទៅផ្លូវជាតិលេខ៤ មិនទាន់ល្អប្រសើរនូវឡើយទេ ដោយសារប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរតាមនេះ មានអ្នកដំណើរខ្លះត្រូវបត់ឆ្វេងឡើងទៅផ្លូវជាតិលេខ៣ ត្រង់សាលាសង្កាត់ចោមចៅទី៣ បណ្តាលឲ្យមានការកកស្ទះដោយអន្លើ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋ បានសម្តែងការសាទរយ៉ាងខ្លាំងផងដែរ ចំពោះការបើកឲ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន នៅផ្លូវក្រោមដីនេះ ដែលបានធ្វើឲ្យចរាចរណ៍ នៅតំបន់រង្វង់មូលចោមចៅនេះ បានល្អប្រសើរមួយកម្រិតធំ។

ផ្លូវក្រោមដីនេះ ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឲ្យប្រើប្រាស់ កាលព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងឱកាស ដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍន៍កោះនរានិងពីកោះនរាទៅទីក្រុងរណបកោះពេជ្រ ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។


គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ ប្រមាណ២២លានដុល្លារអាមេរិក។

គួររំលឹកថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ផ្លូវប្រវែង៥គីឡូម៉ែត្រ ត្រូវជួសជុលឡើងវិញ ក្រោយជំនន់ទឹកភ្លៀង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី