ព័ត៌មានជាតិ
ខឹងចិត្តគេមិនស្រឡាញ់ ចង ក សម្លាប់ខ្លួន
យុវជនវ័យ២៤ឆ្នាំម្នាក់ ដោយសារមានវិប្បត្តិផ្លូវចិត្ត ព្រោះតែស្រលាញ់នារីម្នាក់ តែគេមិនស្រឡាញ់ខ្លួនវិញ សម្រេចចិត្តចង ក សម្លាប់ខ្លួនបានសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈិម សាន ភេទប្រុស អាយុ២៤ឆ្នាំ បានចង ក សម្លាប់ខ្លួនដោយខ្សែរនីឡុង។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យយុវជនរូបនេះបញ្ចប់ជីវិតដោយខ្លួនថា គឺដោយសារខូចចិត្តស្រឡាញ់នារីម្នាក់ ប៉ុន្តែខាងស្រីមិនស្រឡាញ់វិញ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចឃើញថា ជាករណីអត្តឃាត ពិតប្រាកដមែន។
ក្រោយពីពិនិត្យកោសល្យវិច័យរួច សពជនរងគ្រោះ បានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ចាន់ ធី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត