ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងព័ត៌មានឆ្លងកូវីដ មិនមានជាប់ពាក់ព័ន្ធជាមួយមនុស្សច្រើនគ្នាទេ
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១នេះថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានវិជ្ជមានជំងឺកូវីដ១៩ មិនមានជាប់ពាក់ព័ន្ធជាមួយមនុស្សច្រើននោះទេ ដោយសារតែលោក បំពេញការងារនៅក្រៅក្រសួងព័ត៌មាន ចាប់តាំងពីលោកទទួលបានសេចក្តីសម្រេចរបស់ រដ្ឋាភិបាលឲ្យដឹកនាំថតឯកសារភាពយន្តរបស់សម្តេចតេជោ ហ៊ុន សែន។
លោកផុស សុវណ្ណប្រាប់ថា ព័ត៌មានដែលលោកទទួលបានគឺលោក ម៉ៅ អាយុទ្ធ មានជាប់ពាក់ព័ន្ធតែជាមួយជំនួយការរបស់លោកផ្ទាល់តែប៉ុណ្ណោះ គឺតាំងពី១១ ថ្ងៃមុន។

លោក ផុស សុវណ្ណបានប្រាប់ថា នៅថ្ងៃទី០១ ខែមេសា លោកម៉ៅ អាយុទ្ធ បានត្រឡប់មកក្រសួងព័ត៌មានបម្រុងចាក់វ៉ាក់សាំង ប៉ុន្តែដោយសារស្ថានភាពសុខភាពរបស់លោក រាងខ្សោយ គ្រូពេទ្យផ្តល់យោបល់ឲ្យលោកត្រឡប់ទៅផ្ទះវិញ ហើយក៏មិនឃើញនរណាបានជិតដិតជាមួយគាត់ទេ ដោយសារតែថ្ងៃនោះ ជាថ្ងៃដែលក្រសួងចាប់ផ្តើមចាក់វ៉ាក់សាំងទៅឲ្យមន្ត្រី ដូច្នេះមន្ត្រីក្រសួងគ្រប់ផ្នែកត្រូវណែនាំឲ្យរក្សាគម្លាត។
លោក ផុស សុវណ្ណបញ្ជាក់ថា “នៅក្រសួងព័ត៌មានមិនមានអ្វីគួរឲ្យបារម្ភទេ ដោយសារតែថ្ងៃ១ មេសាថ្ងៃដែលគាត់ចូលមកជាថ្ងៃដែលក្រសួងចាប់ផ្តើមចាក់វ៉ាក់សាំងទៅឲ្យមន្ត្រីទាំងអស់នៅក្នុងក្រសួង ដូច្នេះមន្ត្រីក្រសួងគ្រប់ផ្នែកទាំងអស់ត្រូវបានណែនាំឲ្យរក្សាគម្លាតពីគ្នាតាមការណែនាំរបស់ក្រសួងសុខាភិបាល”។

លោកបន្តថា “ឥឡូវនេះយើងអត់ទាន់មានឃើញអីទេ ហើយប្រសិនបើក្រសួងសុខាភិបាល ឬក៏ផ្នែកណាពាក់ព័ន្ធដែលថា បានទទួលព័ត៌មានពាក់ព័ន្ធដែលបានទទួលព័ត៌មានពីគាត់មកថាត្រូវស្រាវជ្រាវយ៉ាងម៉េចយើងនឹងរង់ចាំអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលដែលត្រូវណែនាំបន្តទៀត”៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង