Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ១០០គ្រួសារ នៅ​ស្រុក​ក្រឡាញ់ ទទួល​ពូជស្រូវ ដាំដុះ​ឡើងវិញ

បានផុស

នៅ

​ពូជស្រូវសែនក្រអូប និង OM៥៤.៥១ ចំនួន ១០តោន ត្រូវ​បាន​លោក នាក់ ណេរ៉ុន  អភិបាលរង​ខេត្ត​សៀមរាប ផ្ដល់​ជូន​ប្រជាកសិករ ដែល​ទទួល​រងគ្រោះ​ដោយ​ទឹក​ជំនន់ ចំនួន១០០គ្រួសារ មក​ពី​ឃុំ​​ចំនួន​៣ ក្នុង​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប នារសៀលថ្ងៃទី០៩ខែ វិច្ឆិកា ឆ្នាំ២០២០ នៅ​បរិវេណ​សាលាឃុំ​កំពុង​ថ្កូវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាក់ ណេរ៉ុន អភិបាល​រងខេត្ត  មានប្រសាសន៍ ផ្ដាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​តែង​គិតគូរ​ពី​សុខទុក្ខ ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹក​ជំនន់ ​ ។
 
​​​​នៅក្នុងឱកាសចែកពូជស្រូវ លោក​អភិបាល​រង​ខេត្ត ​បាន​ជំរុញ​ដល់ប្រជាកសិករទាំងអស់ ឲ្យយកពូជ​ស្រូវ​ ទៅ​បង្កបង្កើនផល ក្នុង​ការ​ស្ដារ ឡើងវិញ ព្រោះ​ពូជស្រូវ ដែល​បាន​ផ្ដល់​ជូន គឺជាពូជមិនរើសរដូវ នោះ​ទេ ​ ។

លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ​គ្រោះ ធម្មជាតិ ដោយ​សារ​ទឹកជំនន់ នៅ​ស្រុកក្រឡាញ់ នាពេលកន្លងមក បង្កឲ្យមានការខូចខាត និងផលប៉ះពាល់​ដល់​​ចំនួន៤ឃុំ ស្មើ០៩ភូមិ  មាន២៥៦គ្រួសារ លើផ្ទៃដី ២១០ហិចតា និងដំណាំរួមផំ្ស ចំនួន ២០ហិចតា ។ 

លោក​បន្ត​ថា  ខេត្ត​សៀមរាប មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ រដូវវស្សា ឆ្នាំ២០២០ ចំនួន១៨៦ពាន់​៣០០​ហិកតា រងផលប៉ះពាល់ ដោយសារទឹកជំនន់ សរុប១២ពាន់៨៨៣ហិកតា លើ៩ក្រុង ស្រុក និងមាន​ប្រជា​កសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ  និង ខូចខាត​ស្រូវ​ប្រាំង សរុប ២០៣ហិកតា ស្មើ ៤១៤ គ្រួសារ ។
 
​សូមបញ្ជាក់ថា ការ​ផ្ដល់​ពូជស្រូវ មិនរើសរដូវ ជូន​គ្រួសាររងគ្រោះ និង​ងាយរងគ្រោះ គឺក្នុងមួយគ្រួសារ ទទួល​បាន ១០០គីឡូក្រាម  ៕
 
អទ្ថបទ ៖ គឿន វេត


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ២៣ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម