ព័ត៌មានជាតិ
អតិថិជនធនាគារដែលឆ្លងជំងឺកូវីដ -១៩ ត្រូវបានលើកលែងបង់ការប្រាក់រយៈពេលមួយខែ និងពន្យារបង់ប្រាក់ដើមរយៈពេលបីខែ
ប្រសិនបើមានអតិថិជនធនាគារណាមួយ ដែលជាសមាជិក នៃសមាគមធនាគារនៅកម្ពុជា បានឆ្លងជំងឺកូវីដ-១៩ បុគ្គលនោះ នឹងត្រូវបានលើកលែងបង់ការប្រាក់រយៈពេលមួយខែ និងប្រាក់ពិន័យ រួមទាំងពន្យារបង់ប្រាក់ដើមរយៈពេលបីខែផងដែរ នេះបើតាមសេចក្តីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ។
សមាគមទាំងពីរបានបញ្ជាក់ថា រយៈពេលមួយឆ្នាំកន្លងមកនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការ ជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈការរៀបចំឥណទានឡើងវិញ ព្រមទាំងការបន្ធូរបន្ថយ និងការអនុគ្រោះផ្សេងៗទៀតពីរាជរដ្ឋាភិបាលកម្ពុជា និយ័តករ និងអាជ្ញាធរពាក់ព័ន្ធ ហើយគិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ មានអតិថិជនប្រមាណ៣៤ ម៉ឺននាក់ ទទួលបានការរៀបចំឥណទាន ឡើងវិញ ក្នុងទំហំឥណទានប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។
ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអតិថិជនទាំងនោះ បានជ្រើសយកជម្រើសបង់តែការប្រាក់ក្នុងរយៈពេល៣ទៅ៦ខែ ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល ៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង ប៉ុន្តែការរៀបចំឥណទានឡើងវិញត្រូវធ្វើឡើង អាស្រ័យតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ហើយនឹងត្រូវធ្វើបន្តទៅទៀត ក្នុងអំឡុងពេលដែលវិបត្តិនេះមិនទាន់បញ្ចប់នៅឡើយ។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងកន្លងមក យើងសង្កេតឃើញថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់ជាថ្មីបន្ថែមទៀត ដោយចំនួនអ្នកឆ្លង និងអ្នកប្រឈម ការឆ្លងមានចំនួនកាន់តែកើនឡើង។
ដោយយើងសង្កេតឃើញអំពីផលប៉ះពាល់ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រីករាលដាលកាន់តែខ្លាំង បង្កឲ្យមានផលប៉ះពាល់ជាថ្មីបន្ថែមទៀតនោះ សមាគមទាំងពីរបានស្នើឲ្យគ្រឹះស្ថានសមាជិកទាំងអស់ ត្រូវបន្តអនុវត្តឲ្យបានពេញលេញនូវវិធានការនានា របស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ក្នុងការរៀបចំឥណទានឡើងវិញ ដែលបាន ដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា អតិថិជនរបស់ខ្លួនទទួលបានការ គាំពារ និងអនុគ្រោះក្នុងអំឡុងពេលដ៏លំបាកនេះ។
ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនេះ សមាគមទាំងពីរបានដាក់ចេញនូវគោលការណ៍មួយចំនួនរួមមាន៖
ទី១. សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម ) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ត្រូវបង្ហាញលទ្ធផល។
ទី២. សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម ) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។
ទី៣. បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញ ឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់ អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
ទី៤. បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។
ទី៥. ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជន ដែលទិញផ្ទះផ្ទាល់ខ្លួនទី១ សម្រាប់រស់នៅ។
៦. ផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជន ដែលទទួលមរណភាព ដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែង របស់គ្រឹះស្ថាននីមួយៗ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ