Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល​ ៖​ ពលរដ្ឋ​​ធ្វើដំណើរ​ចេញចូល ភ្នំពេញ-​ខេត្តកណ្តាល​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទេ

បានផុស

នៅ

ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ដែលមាន​បំណង​ធ្វើដំណើរ​មក​ខេត្តកណ្តាល​គឺ​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទេ បើទោះបីជា​រាជធានី​ភ្នំពេញ​ជា​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ក្តី​។

លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃនេះ​ថា​រដ្ឋបាលខេត្ត​អនុវត្ត​ទៅតាម​ខ្លឹមសារ​របស់​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​ដោយ​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ​ជា​តំបន់​តែមួយ​។​ដូចនេះ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​អាច​ធ្វើ​ចរាចរ​ចេញ​ចូលគ្នា​ជា​ប្រក្រតី​ជាធម្មតា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ​«​ពេលនេះ​រដ្ឋបាលខេត្ត​នៅ​មិនទាន់មាន​ចេញ​សេចក្តីសម្រេច​ដាច់ដោយឡែក​ណាមួយ​ដើម្បី​កំណត់ថា​ពលរដ្ឋ​មកពី​រាជធានី​ភ្នំពេញ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឬ​យ៉ាងណា​នោះទេ​។​ ដូច្នេះ​យើង​នៅ​មិនទាន់មាន​វិធានការ​ណា​ថ្មី​ចេញ​ក្រៅពី​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​នោះទេ​គឺ​យើង​កំពុង​អនុវត្ត​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល​ទាំងស្រុង​»​។

កាលពី​ថ្ងៃទី​០៦ ​ខែមេសា​ ឆ្នាំ​២០២១ ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បិទ​ការធ្វើដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្តោះអាសន្ន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយទៀត​។

ប៉ុន្តែ​សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវបាន​ចាត់ទុកជា​តំបន់​មួយ​មិន​ស្ថិតនៅក្រោម​វិសាលភាព នៃ​ការ​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់ ចេញ​-​ចូល ទៅវិញទៅមក​នោះទេ​។

លោក គ្រុយ ម៉ា​ឡែ​ន​បាន​បន្តទៀតថា ​«​អីចឹង​សូម​ជម្រាប​ជួន​ថា​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​អាច​ធ្វើ​ដំណើរ​មក​ខេត្តកណ្តាល​បានជា​ប្រក្រតី​ លើកលែងតែ​ខាង​រាជធានី​ភ្នំពេញ​បាន​ដាក់​បម្រាប​គោចរ​ចាប់ពី​ម៉ោង​៨​យប់​ទៅដល់​ម៉ោង​៥​ទៀបភ្លឺ​។​ ចំណែក​ខាង​រដ្ឋបាល​ខេត្តកណ្តាល​នៅ​មិនទាន់មាន​វិធានការ​អ្វី​នោះទេ​»​។

យ៉ាងណាក៏ដោយ លោក​បាន​បន្ថែម​ថា ​រដ្ឋ​បាល​ខេត្ត​នឹង​ពិនិត្យ​តាមដាន​ស្ថាន​ភាពជា​បន្តបន្ទាប់​ទៀត​ក្នុងករណី​ចាំ​ណាមួយ​រដ្ឋបាល​នឹង​ពិនិត្យមើល​លទ្ធភាព​បិទ​ទីតាំង​ផ្សេង​ឬ​កន្លែង​ណា​ក្នុងករណី​រកឃើញថា​មាន​បញ្ហា​ប្រឈម​ខ្លាំង​ទប់ទល់​នឹង​ការរីក​រាលដាល​នេះ​។

នាយក​រដ្ឋបាល​រូប​នោះ​បាន​បញ្ជាក់​ថា ​ដោយឡែក​ក្រៅពី​រាជធានី​ភ្នំពេញ​រដ្ឋបាល​ខេត្ត​បាន​បិទ​ទាំងស្រុង​មិន​អនុញ្ញាត​ឲ្យ​មានការ​ចេញចូល​ដោយ​អនុវត្ត​ទៅតាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​៕

ដោយ ៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម