Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន អញ្ជើញ​ចូលរួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ​ខួប​លើក​ទី​៦៧​ សម្រាប់​កម្ពុជា​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ចូលរួម​ ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៧ សម្រាប់​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ត្រូវ​បាន​រៀប​ចំ​ប្រារព្ធ​ធ្វើឡើង​យ៉ាង​មហោឡារិក នៅ​បរិវេណ​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ៩​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

​ក្នុង​ពិធី​នេះ ព្រះករុណា​ជា​អម្ចាស់ បាន​យាង​ប្រទាន​ភ្លើង​ជ័យ ជា​និមិត្តរូប​នៃ​ជ័យជំនះ សុខ​សន្តិភាព និង​ឯករាជ្យ​ពេញ​បរិបូរណ៍​របស់​កម្ពុ​ជា​។ ថ្ងៃ ៩ វិច្ឆិកា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​បង្ហាញ​ពី​ឯករាជ្យ​ជាតិខ្មែរ និង​ជា​ការ​ឧទ្ទិស​ដល់​ព្រះរាជ​បូជនីយកិច្ច របស់​អតីត ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ បាន​លះបង់​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ នៅ​ក្នុង​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំង នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣​។​

​គួរ​បញ្ជាក់​ថា វិមានឯករាជ្យ​បាន​សាង​សង់ឡើង ដើម្បី​ជា​និមិត្តរូប​បញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ និង​សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណក្ខន្ធ អ្នក​ស្លាប់ ដើម្បី​បុព្វហេតុ​ជាតិ និង​ដើម្បី​ប្រារព្ធ​នូវ​សេរីភាព និង​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា​ដែល​បាន​រួច​ផុត​ពី​ការគ្រប់គ្រង​របស់​បរ​ទេស​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

ព័ត៌មានជាតិ៧ ម៉ោង មុន

​រដ្ឋបាលរាជធានីនាំយកអំណោយសម្ដេច ហ៊ុន ម៉ាណែត ​ចែកជូនកងទ័ពជួរមុខ​ការពារព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម