Connect with us

ព័ត៌មានជាតិ

ថ្ងៃទី១សហជីព និងកម្មកររោងចក្រជិត៤ ពាន់នាក់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងស៊ីណូវ៉ាក់

បានផុស

នៅ

នៅថ្ងៃទី ០៧ ខែមេសា ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កម្មករ និយោជិត បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ដល់កម្មករនិយោជិត និងអង្គការវិជ្ជាជីវៈបានចំនួន​៣៨៤៩ នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្ត ៣៩៤២ ​ដែលមានជនបរទេសចំនួន ៧០ នាក់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុគណៈកម្មការចំពោះកិច្ចកំពុងបន្តរៀបចំបន្ថែមទីតាំងចាក់វ៉ាក់សាំងនៅសួនឧស្សាហកម្មវឌ្ឍនៈ១ និងសួនឧស្សាហ​កម្មវឌ្ឍនៈ២ ព្រមទាំងទីតាំងរោងចក្រចំនួន ៩ទីតាំងផ្សេងទៀត។

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកម្មករបានឲ្យដឹងនៅថ្ងៃទី ៧ ខែមេសាថា ក្រុមគ្រូពេទ្យបានចុះចាក់វ៉ាក់សាំងដល់បងប្អូនកម្មករចំនួន៣ទីតាំងធំៗ​នៅសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវេងស្រេង សួនឧស្សាហកម្មISIតំបន់រោងចក្រដំបូលខៀវផ្លូវវេងស្រេង និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផ្លូវជាតិលេខ៤។

លោកបប្រាប់ថា នៅថ្ងៃទី ៩ ខែមេសានេះ នឹងបន្តចាក់ចំនួន ៤ ទីតាំងធំៗទៀត គឺនៅសួនឧស្សាហកម្មវឌ្ឍនៈ១ផ្លូវវេងស្រេង រោងចក្រសិនចូវផ្លូវវេងស្រេង សួនឧស្សាហកម្មវឌ្ឍន២ ផ្លូវជាតិលេខ៣ និងរោងចក្រម៉ាវែល។

លោក បានបន្តទៀតថាការចាក់វ៉ាក់សាំងនេះនឹងគ្របដណ្តប់កម្មករប្រមាណ៧ម៉ឺននាក់ក្នុងនោះនៅតំបន់សេដ្ឋកិច្ចភ្នំពេញ​​មានប្រមាណ៣ម៉ឺននាក់ តំបន់វឌ្ឍនៈ១ ប្រមាណ១ម៉ឺននាក់និងតាមរោងចក្រផ្សេងៗទៀតនៅខណ្ឌឬស្សីកែវនិងខណ្ឌកំបូល ខណៈបច្ចុប្បន្នក្រសួងមានវ៉ាក់សាំងស៊ីណូវ៉ាក់ក្នុងដៃប្រមាណ២០ម៉ឺសដូសសម្រាប់ចាក់ជូនកម្មករ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម