Connect with us

ព័ត៌មានជាតិ

ផ្លូវ​លេខ​៧៨-៥ មួយ​ខ្សែ​ ត្រូវ​បាន​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ពង្រឹង​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ស្រុក​តា​វែង​

បានផុស

នៅ

​លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ អម​ដំណើរ​ដោយ​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ បាន​អ​ញ្ជើ​ញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជួសជុល​កំណាត់​ផ្លូវ​លេខ​៧៨-៥ មាន​ប្រវែង​៨​គីឡូម៉ែត្រ ទទឹង​៧ ម៉ែត្រ ចាប់ពី​ត្រង់ចំណុច​ភ្នំ​វែង ចន្លោះ​ពី​ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ​ចាប់​ផ្តើ​ម​ជួសជុល​នៅ​ដើ​ម​ខែមីនា គ្រោង​បញ្ចប់​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២១ ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាឱកាស​នេះដែរ​លោក ថង សាវុន បានចាត់ទុក​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន​ជា​សរសៃ​ឈាម​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការដឹកជញ្ជូន​កសិផល​ផ្សេងៗ ដែល​ប្រមូល​ផល​បាន​ទៅកាន់​ទីផ្សារ ក៏ដូចជា​ភាពងាយស្រួល ក្នុង​ការដឹក សម្ភារ​ឧបភោគ បរិភោគ សម្ភារ​សំណង់ សម្រាប់​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ ដើម្បី​ដំណើរការ​ជួសជុល​ផ្លូវ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ លោក​អភិបាលខេត្ត​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តាជួយ​សហការ កុំ​ដឹកជញ្ជូន​ក្រួស ថ្ម ខ្សាច់ ដោយ​គ្មាន​ការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ និង​ជាពិសេស​លើស​ទម្ងន់​។

​អាជ្ញាធរ​ដែនដី មេត្តា​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ សូម​ចូលរួម​សហការ​សម្របសម្រួល​រាល់​បញ្ហា​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍រ​បស់បង​ប្អូន​។ ទាក់ទង​នឹង​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ លោក​អភិបាលខេត្ត បាន​សំណូមពរ​ដ៏​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ សូមមេត្តា​យោគយល់ អ​ព្យា​ស្រ័យ​យោគយល់​គ្នា គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធានា ការពារ អាយុជីវិត ក្នុងពេល​ធ្វើដំណើរ បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់ បើក​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​បើកបរ មិន​លើស​ល្បឿន​កំណត់​បើ​ពុំ​នោះទេ​បងប្អូន​នឹងត្រូវ​ទទួល​ការផាកពិន័យ​។​

​ឆ្លើយតប​នឹង​សភាពការណ៍​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​កំពុងមាន​ការឆ្លង​រាតត្បាត នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ លោក ថង សាវុន បាន​អញ្ជើញ​ចុះ​ដល់​ផ្សារ​ទីរួមស្រុក​តា​វែង ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក ពង្រឹង​វិធានការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​តា​វែង​ទាំងអស់ បន្ត​ការថែរក្សា​ការពារ​ខ្លួន ហើយ​បើ​មិនមាន​ការចាំបាច់​ទេ សូមកុំ​ធ្វើដំណើរ​ទៅ​ខេត្ត​ផ្សេង ពីព្រោះ​ខេត្ត​មួយចំនួន​កំពុងមាន​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។ យើង​ត្រូវ​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល នូវ​វិធានការ ៣​កុំ ៣​ការពារ ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម