Connect with us

ព័ត៌មានជាតិ

វី​ង​ម៉​ល​ ពង្រឹង​កា​រក្សាសុវត្ថិភាព​ដល់​អតិថិជន​ពី​កូ​វីដ​១៩

បានផុស

នៅ

​វី​ង​ម៉​ល​(WingMall) ដែលជា​ទីផ្សារ​អេ​ឡិច​ត្រូ​និ​កដ៏​ទំនើប និង​ពេញនិយម​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា បុគ្គលិក​ដឹកជញ្ជូន និង​បុគ្គលិក​ក្នុង​ការិយាល័យ​ទាំងអស់​របស់​វី​ង​ម៉​ល បានទទួល​វ៉ាក់សាំង​កូ​វីដ​១៩ រួចរាល់​ហើយ​។ រាល់​សេវា​ដឹកជញ្ជូន​នឹង​ដំណើរការ​ជាធម្មតា ចាប់ពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង​១០​យប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី សួស ពៅ​មាលា ប្រធាន​ជាន់ខ្ពស់ ប្រតិបត្តិ​អាជីវកម្ម វី​ង​ម៉​ល​មានប្រសាសន៍ថា​៖ «​សុវត្ថិភាព​របស់​បុគ្គលិក​និង​អតិថិជន​ទាំងអស់​របស់​វី​ង​ម៉​ល ជា​ការងារ​អាទិភាព​បំផុត​ដែល​យើង​ត្រូវ​ធ្វើ​។ ហេតុ​ដូច​ច្នេះ​ហើយ យើង​បាន​លើកទឹកចិត្ត​បុគ្គលិក​វី​ង​ម៉​ល​ទាំងអស់​ទទួល​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ឲ្យ​បាន​គ្រប់គ្នា​។ »

​ទោះបីជា​បងប្អូន​ចង់​រក្សា​សុវត្ថិភាព​មិន​ចេញ​ក្រៅ​ផ្ទះ​ និង បម្រាម​គោចរ​ចាប់ពី​ម៉ោង​៨​យប់​ក៏ដោយ អតិថិជន​ទាំងអស់​នៅតែ​អាច​បញ្ជា​ទិញ​អាហារ ភេសជ្ជៈ គ្រឿងទេស ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ផលិតផល​ជាច្រើន​ផ្សេងទៀត​តាមរយៈ​វី​ង​ម៉​ល បាន​យ៉ាង​ងាយស្រួល​និង​មាន​សុវត្ថិភាព​រហូតដល់​ម៉ោង​១០​យប់ ​ព្រមទាំង​ទទួល​បាន​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​រហូតដល់​១០​គីឡូ​ម៉ែត្រ ក្នុង​រាជធានី​ភ្នំពេញ ថែមទាំង​មានការ​បញ្ចុះតម្លៃ​ជាច្រើន​ផ្សេងទៀត​។​

​លោកស្រី ពៅ​មាលា បាន​បន្ថែមទៀតថា ផលិតផល​របស់​វី​ង​ម៉​ល ​គឺ​សុទ្ធសឹង​តែមាន​ស្តង់ដារ ទំនិញ​មានគុណ​ភាព​ខ្ពស់ សុវត្ថិភាព អនាម័យ​ល្អ តម្លៃ​សមរម្យ និង​មាន​សេវា​ដឹកជញ្ជូន​ល្អឥតខ្ចោះ​។ ការដឹកជញ្ជូន​របស់​បុគ្គលិក​វី​ង​ម៉​ល​ទាំងអស់ គឺអាច​ធានា​សុវត្ថិភាព​១០០%​ជូន​ដល់​អតិថិជន​គ្រប់រូប ពីព្រោះ​អ្នក​ដឹក​ទាំងអស់ មាន​សម្ភារៈ​ការពារ​ខ្លួន ដូចជា​ម៉ាស ស្រោមដៃ អាល់កុល​ ត្រូវ​បាញ់​ជាប្រចាំ​មុន​ប្រគល់​ជូន​អាហារ​ភ្ញៀវ រក្សា​គម្លាត​សង្គម ដែល​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​ដើម្បី​ប្រើប្រាស់ វី​ង​ម៉​ល អតិថិជន​អាច​បង្កើត​គណនី​វី​ង​បាន​ដោយ​ខ្លួនឯង​ដោយ​គ្រាន់តែ​វាយ​ពាក្យ Wing Money ក្នុង App Store ឬ Play Store និង​បំពេញ​ព័ត៌មាន​តាម​ការណែនាំ​ជា​ការ​ស្រេច​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៤ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម