ព័ត៌មានជាតិ
កំណាត់ផ្លូវ ២៧១ កែង ៣៧១ កំពុងរងការខូចខាតធ្ងន់ធ្ងរ អ្នកដំណើររអ៊ូរទាំ ពិបាកធ្វើដំណើរ
កំណាត់ផ្លូវ ២៧១ កែង ៣៧១ កំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋរអ៊ូរទាំពីផលលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃ ហើយជួនកាលអ្នកជិះម៉ូតូគេចជង្ហុកក៏ដួលរបួសរលាត់ដៃ-ជើងទៀតផង។


ទីតាំងផ្លូវកំពុងរងការខូចខាតនេះនៅត្រង់ចំណុចស្តុបបឹងទំពុន តាមបណ្ដោយផ្លូវ ២៧១ កែងផ្លូវ ៣៧១ ក្នុងសង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


លោក ជា ដែលជាអ្នកដំណើរឆ្លងកាត់ បានលើកឡើងថា ផ្លូវខាងលើនេះ គាត់ធ្វើដំណើរជាប្រចាំ។ ដំបូងឡើយ ផ្លូវនេះមានជង្ហុកតូចៗ នោះទេ តែដោយសារមានអ្នកលក់ដូរម្ហូបពេលយប់ លាងចាន ឆ្នាំង រួចចាក់ទឹកបង្ហូរមកលើផ្លូវយូរៗ ទៅ កើតជាជង្ហុកធំទៅៗ ហើយបើមានភ្លៀងធ្លាក់មួយមេមកទៀត ជង្ហុកទាំងអស់មានលើផ្លូវគឺមើលមិនឃើញនោះទេ។

លោកបន្តទៀតថា នៅពេលភ្លៀងធ្លាក់ម្តងៗ គឺ ទឹកក្នុងជង្ហុក អ្នកដំណើរមើលមិនឃើញ ជិះធ្លាក់ជង្ហុក ប៊ិះដួលម្តងៗ ទៅហើយ។ និយាយរួម គឺលំបាកធ្វើដំណើរមែនទែន បើចៀសបាន គឺ ចៀសហើយ មិនធ្វើដំណើរតាមផ្លូវមួយខ្សែនេះទេ។

ដោយឡែក លោក រតនៈ ជាប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ លើកឡើងដែរថា បើសិនជាអាជ្ញាធរពាក់ព័ន្ធមិនជួសជុលឲ្យទាន់ពេលវេលានោះទេ ផ្លូវមួយនេះអាចនឹងខូចខ្លាំងជាងនេះ ហើយក៏បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរច្រើនផងដែរ។

លោក រតនៈ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយចុះមកពិនិត្យ និងធ្វើការជួសជុលឲ្យបានស្អាតឡើងវិញ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងបញ្ចៀសគ្រោះថ្នាក់កើតឡើង។

ជុំវិញបញ្ហានេះ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យកម្ពុជាថ្មីថា លោកស្រីអរគុណសម្រាប់ការរាយការណ៍ផ្ដល់ព័ត៌មាន។ លោកស្រី នឹងផ្តល់ព័ត៌មានទៅមន្ទីរសាធារណការ ដើម្បីចូលពិនិត្យ និងធ្វើការជួសជុលជាបន្ទាន់៕
អត្ថបទ ៖ ម៉េង
សូមទស្សនាវីដេអូខាងក្រោម ៖
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


