Connect with us

ព័ត៌មានជាតិ

គ្រូ​ទាយ​បៀរ​ម្នាក់​ រស់នៅ​ខណ្ឌ៧​មករា ​ឆ្លង​កូវីដ ១៩

បានផុស

នៅ

គ្រូ​ទាយ​បៀរ​ម្នាក់ស្ថិត​ក្នុង​ចំណោម​អ្នក​ឆ្លង ១០៣ នេះ​នៅ​រាជធានី​ភ្នំពេញ ដែល​ប្រកាស​នៅ​ព្រឹកនេះ។

បើ​តាម​អត្តសញ្ញាណ គ្រូ​ទាយ​បៀរ​ម្នាក់​នេះ​មាន​ឈ្មោះ ខៀវ ផល្លា ភេទ​ស្រី អាយុ ៥៤ ឆ្នាំ ទី​លំនៅ​នៅ​ផ្ទះ​លេខ ១៤៣ E4z ផ្លូវ​លេខ ១២៨ ភូមិ ០៦ សង្កាត់​មិត្តភាព ខណ្ឌ​៧មករា។

ជំងឺកូវីដ​បានផ្ទុះរាលដាលគ្រប់កន្លែងនៅរាជធានី​ភ្នំពេញ។ រាជធានី​ភ្នំពេញ​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​កូវីដ ១៩ ហើយ​មាន​ទីតាំង​ចំនួន​ពីរ​កន្លែង​មានករណី​​ផ្ទុះ​​ឆ្លង​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ការ​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ អាជីវករ​ផ្សារ​អូរឫស្សី​រកឃើញ​​ឆ្លង​កើន​ដល់​ជាង ១០០ នាក់​គិត​ត្រឹមក​ព្រឹកនេះ ខណៈការ​តេស្ត​អាជីវករជាង ៧០០០ នាក់​ មិន​ទាន់​បញ្ចប់​នៅ​ឡើយ។

​នៅ​​រោងចក្រ​ឌីនហាន់ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ឌួង ងៀប​ ហៅផ្លូវសេះស ក្នុង​សង្កាត់​ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ មាន​កម្មករ​កម្មការិនី​រាប់​ពាន់​នាក់​កំពុង​ធ្វើ​តេស្ត។ ​ទិន្នន័យ​ត្រឹម​ល្ងាច​ម្សិលមិញនេះ មាន​អ្នក​ឆ្លង​ជាង ៥០ នាក់ ហើយ​រដ្ឋាភិបាល​ក៏​សម្រេច​បិទ​រោងចក្រ​នេះ​ជា​បណ្តោះ​អាសន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម