Connect with us

ព័ត៌មានជាតិ

ជង់ ក ស្លាប់ម្នាក់ និងរបួសស្រាលម្នាក់ ខណៈជិះម៉ូតូបុកគោយន្តចតមិនដាក់ភ្លើងសញ្ញាសម្គាល់

បានផុស

នៅ

​ម៉ូតូ​១​គ្រឿង​បោះពួយ​យ៉ាង​លឿង​ទៅ​បុក​គូទ​គោយន្ត​កែច្នៃ​ កំពុង​ចត​ទុក​នៅ​ចិញ្ចើម​ផ្លូវ​ពុំបាន​ដាក់​ភ្លើង​សញ្ញា​សម្គាល់​ឡើយ ក្នុង​ទិសដៅ​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ និង​ម្នាក់ទៀត​របួសស្រាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី កាលពី​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២១ តាមផ្លូវ​បេតុង​មួយកន្លែង ត្រង់​ចំណុច​មុខ​សាលាឃុំ​បរខាំ ស្ថិតនៅ​ក្នុងភូមិ​ព្រិល ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ​។​

​យោង​តាម​របាយការណ៍​ពី​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ​ បាន​ឲ្យ​ដឹងថា អ្នកបើកបរ​គោយន្ត​បង្ក​ឈ្មោះ រ​ម៉ាស សឹង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ភ្ន​ង មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​តា​កុក​ភ្ន​ង ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ នឹ មុនី ទឹម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ស្រុកកំណើត​ភូមិ​អង្កាញ់ ឃុំ​បោះ​អង្កាញ់ ស្រុក​កៀនស្វាយ ខេត្តកណ្តាល សព្វថ្ងៃ​រស់នៅ​ភូមិ​ព្រិល ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក វ៉េវឆ្លាម ពណ៌​ត្រួយ​ចេក អត់​ស្លាក​លេខ​(​ស្លាប់​)​។ អ្នករួមដំណើរ​ឈ្មោះ អៀង ទី​ទី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រង​របួស​ស្រាល បច្ចុប្បន្ន​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​អ្នកបើកបរ​ម៉ូតូ​។​

​របាយការណ៍​បានបញ្ជាក់​ទៀតថា មុន​ពេល​កើតហេតុ​អ្នកបើកបរ​គោយន្ត​កែច្នៃ ចត​នៅលើ​ចំណី​ផ្លូវខុស​លក្ខណៈបច្ចេកទេស ទើប​បណ្ដាល​ឲ្យ​ម៉ូតូ​ជិះ​មកពី​ក្រោយ​បុក​គូទ​គោយន្ត​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ជុង​ដែក​ជាប់​នៅ​នឹង​.ក​ ស្លាប់​មួយ​រំពេច អ្នក​រួមដំណើរ​ជាមួយ​រងរបួស​ស្រាល​។ ចំណែក​មធ្យោបាយ​ទាំងពីរ​គ្រឿង​ ត្រូវ​បាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​យកមក​រក្សាទុក​នៅ​អធិការ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​នីតិ​វិធី​ច្បាប់​។ ដោយឡែក​សព​កម្លាំង​ប៉ុស្តិ៍ ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន

សូមចុចអាន៖ ​បញ្ជូន​ឃាតកសម្លាប់​កុមារា​អាយុ ១០ ឆ្នាំ​ទាំង​ដៃ​ជាប់​ខ្នោះ​ឡើង​​តុលាការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម