Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំរោង បើកកិច្ចប្រជុំ​ផ្តោតលើខ្លឹមសារសំខាន់ៗ៤ចំណុច

បានផុស

នៅ


រដ្ឋបាលស្រុកសំរោង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ផ្តោតលើខ្លឹមសារសំខាន់ៗ ចំនួន ៤ ចំណុចធំៗ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងការអភិវឌ្ឍ រីកចំរើន របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯក​ភាពរដ្ឋបាលស្រុក ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងស្រុក លោកនាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកទាំង១៣ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកមេឃុំ ស្មៀន ជំនួយការដ្ឋបាលឃុំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១១ ផងដែរ ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសំរោងនាពេលនេះ ផ្តោតលើខ្លឹមសារសំខាន់ៗ ចំនួន៤ចំណុចធំៗ  ដូចខាងក្រោម៖ ១. ផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រចលេខ ៤៤ ស ស រ របស់រាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ២. ពង្រឹងការគ្រប់គ្រងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ ៣. ការពង្រឹងវិធានការគ្រប់គ្រងជាក់ស្តែង និងពង្រឹងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ -១៩ ក្នុងមូលដ្ឋានស្រុកសំរោង។ ៤. បញ្ហាផ្សេងៗ ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៤ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម