ព័ត៌មានជាតិ
អធិការខណ្ឌដូនពេញ ចុះសួរសុខទុក្ខមន្ត្រីនគរបាលប៉ុស្ដិ៍ស្រះចក ដែលកំពុងធ្វើចត្តាឡីស័ក
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទីព្រឹក ជំនួសមុខឲ្យលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកវរៈឯក ទៀង ច័ន្ទសារ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដឹកនាំគណៈអធិការ នាយផ្នែក នាយប៉ុស្តិ៍ទាំង១១ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគ ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផ្តល់ជូនដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលស្រះចក ចំនួន១៦នាក់ និងមន្ត្រីសាលាសង្កាត់០១នាក់ ដែលកំពុងធ្វើចក្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ។
ថវិកា និងសម្ភារៈ ដែលប្រគល់ជូនរួមមាន ទឹកសុទ្ធចំនួន17កេះ ,មីចំនួន17កេះ ,ភេសជ្ជៈចំនួន04កេះ,នំប៉ាវចំនួន30, នំ01ធុង និងផ្លែឈើស្រស់មួយកន្ត្រក់ ព្រមទាំងថរិកាចំនួន10ម៉ឺនរៀលក្នុងម្នាក់ៗ៕
អត្ថបទ ៖ រស្មី





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ