ព័ត៌មានជាតិ
ផ្ទុះរោងចក្រមួយទៀតនៅចោមចៅ រកឃើញកម្មការិនីម្នាក់ឆ្លងកូវីដ ១៩
កម្មការិនីរោងចក្រឌីឡាក់នៅចោមចៅ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ ១៩។ កម្មការិនីរូបនេះមានឈ្មោះ យុត ចាន់រី ភេទស្រី អាយុ ៣៧ ឆ្នាំ ធ្វើការនៅរោងចក្រ ឌីឡាក់ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរូបនេះមានទីលំនៅនៅបន្ទប់ជួល នៅម្តុំផ្លូវចូលទៅពេទ្យសុខលាភមន្រ្តី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ការរកឃើញនេះ ក្រោយពេលកម្មការិនីម្នាក់ទៀតដែលធ្វើការនៅរោងចក្រម៉េង អៀង កាំកូស៊ីធី មានឈ្មោះ គឹម ផាន់ណា ភេទស្រី អាយុ ៣៣ ឆ្នាំ តេស្តឃើញមានវិជ្ជមានកូវីដ១៩។ ស្រ្តីរូបនេះ មានទីលំនៅផ្ទះលេខ 10A ផ្លូវលេខ ៥២៨ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក។
គួរបញ្ជាក់ថា ក្រោយពេលរោងចក្រឌីនហាន់ តាមផ្លូវដួងងៀប ផ្ទុះករណីឆ្លងលើកម្មករកម្មការិនីជាង ៥០ នាក់ អាជ្ញាធរប្រកាសបិទជាបណ្តោះអាសន្ន។ រាជធានីភ្នំពេញស្ថិតនៅក្នុងតំបន់មានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ ១៩។ អាជ្ញាធររាជធានីភ្នំពេញ បានចាត់វិធានការដោយដាក់បម្រាមគោចរចាប់ពីម៉ោង៨យប់ ដល់ ៥ព្រឹក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅជាង ២ លាននាក់នេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?