Connect with us

ព័ត៌មានជាតិ

អ្នកស្លាប់ក្នុងសម័យកូវីដ គ្មានញាតិមិត្តទៅចូលរួម ព្រោះខ្លាចឆ្លងជំងឺ

បានផុស

នៅ

ពិតជាគួរឲ្យអាណិតអាសូរខ្លាំងណាស់ទៅលើអ្នកដែលទទួលមរណៈភាពក្នុងពេលដែលជំងឺកូវីដ១៩កំពុងរីករាលដាលយ៉ាងសាហាវ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៨ខែមេសានេះ ភ្នាក់ងារកម្ពុជាថ្មីបានជួបនឹងហេតុការនៃផ្ទះបុណ្យសពមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណះដែលមានការតំកល់សពក្នុងផ្ទះហើយគ្មានបងប្អូនញាតិមិត្តទៅចូលរួមបុណ្យសពឡើយ សូម្បីតែព្រះសង្ឃក៏មិនហ៊ាននិមន្តមកសូត្រធម៌ឲ្យសពដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រសាសន៍លោក វ៉ាន់ សារ៉េត ចៅសង្កាត់បឹងកក់២បានឲ្យដឹងថា ពិតជាមានបុរសម្នាក់បានទទួលមរណៈភាពនៅគេហដ្ឋានខាងលើពិតប្រាកដមែន ហើយសពខាងលើឈ្មោះ គ្រី អាយុ៥៥ឆ្នាំគាត់មានស្រុកកំណើតឯខេត្តកំពង់ឆ្នាំងនឹងមកស្នាក់នៅពីរនាក់ប្តីប្រពន្ធ។

លោកចៅសង្កាត់បញ្ជាក់ថា សពបុរសខាងលើពុំមែនទទួលមរណះភាពដោយជំងឺកូវិដនោះទេគឺមុនដំបូងគាត់គ្រោះថ្នាក់ចរាចរណ៍កាល ៣ឆ្នាំមុន។ ចាប់តាំងពីពេលនោះមកគាត់មានជំងឺប្រចាំកាយរហូតមក។

អ្វីដែលលោកចៅសង្កាត់អាណិតអាសូរនោះគឺជនរងគ្រោះគ្មានញាតិសណ្តានទៅចូលរួមក្នុងពិធីបុណ្យសពឡើយព្រោះខ្លាចចម្លងជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។សូម្បីតែព្រះសង្ឃក៏មិនហ៊ាននិមន្តទៅសូត្រធម៌ឲ្យឡើយ។ ក្នុងនោះលោកចៅសង្កាត់បឹងកក់២បាននាំយកថវិកាចំនួន១០០ដុល្លារទៅចូលរួមបុណ្យសពខាងលើផងដែរ។ វាពិតឲ្យខ្លោចផ្សាណាស់ដែលពុំមានញាតិមិត្តទៅចូលរួមបុណ្យសពក្រៅពីអ្នករស់នៅជាប់ផ្ទះប៉ុណ្ណោះ៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម