ព័ត៌មានជាតិ
បន្ទាន់! នគរបាលដែលបាញ់ក្មេងស្ទាវកាន់កាំបិតដេញចាក់ នៅមុខធនាគារ ABA ត្រូវបានតុលាការដោះលែងហើយ
ភ្នំពេញ ៖ នគរបាលដែលបាញ់ក្មេងស្ទាវកាន់កាបិតដេញចាក់ សន្តិសុខនៅមុខធនាគារ ABA ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញហើយ នេះបើតាមអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកគុជ គឹមឡុង បានឲ្យដឹង នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។
គួររំលឹកថា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក សិត វណ្ណៈ បានបើកការស៊ើបសួរលើសំណុំរឿងសន្តិសុខម្នាក់យាមនៅធនាគារABA ពាក់ព័ន្ធករណីផ្ទុះអាវុធបាញ់ការពារខ្លួនបណ្តាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម។
បុរសរូបនេះមានឈ្មោះ ភឿន ភិរៈ អាយុ ៣៦ឆ្នាំ ជាមន្ត្រីនគរបាលជាតិបម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ។
ចំណែកជនរងគ្រោះដល់ជីវិត មានឈ្មោះ អ៊ូ សុផារ៉ាត់ អាយុ២៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី ៨ ខែមេសានេះ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យ ឈ្មោះ ភឿន ភិរៈ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពីករណីផ្ទុះអាវុធ ចំនួន ៤ គ្រាប់បាញ់ទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់ ក្នុងការការពារ ខ្លួន ដើម្បីធ្វើការសាកសួររកបទល្មើសសម្រាប់ដាក់បន្ទុកលើជនសង្ស័យ។
សូមបញ្ជាក់ថា ករណីផ្ទុះអាវុធចំនួន៤គ្រាប់ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗកាលពីយប់ថ្ងៃទី ០៦ ខែមេសា ផ្តើមចេញពីយុវជនពីរនាក់ បានឈ្លោះដេញវាយគ្នា ហើយរត់ដល់កន្លែងយាមកាមនៅធនាគារ ABA រហូតដល់មន្ត្រីនគរ បាលដែលយាមនៅធនាគារ ABA ធ្វើការហាមឃាត់ និងដេញពួកគេទាំងពីរនាក់ ឲ្យចេញពីកន្លែងគ្រប់គ្រង ប៉ុន្តែយុវជនមួយរូប បានខឹងសម្បា ក៏ត្រឡប់មកវិញកាន់កូនកាំបិតចុងស្រួចដើរសំដៅបំណងចាក់ទៅលើមន្ត្រីនគរបាលរូបនោះ ត្រូវត្រូវនគរបាលដកកាំភ្លើងបាញ់ចំពីរគ្រាប់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង៕
កែសម្រួលដោយ ៖ នាគព័ន្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព