Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង និង​លោកជំទាវ ម៉ៅ ចំណាន ឧបត្ថម្ភ​ថវិកា​៦០​លាន​រៀល​ដល់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​គាំទ្រ​ការចាក់​វ៉ាកសាំង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ថ្នាក់ដឹកនាំ​នៃ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​យក​នូវ​ទឹកប្រាក់​វិភាគទាន​ចំនួន​៦០​លាន​រៀល ដែល​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោកជំទាវ ម៉ៅ ចំណាន​ព្រមទាំង​ក្រុម​គ្រួសារ មក​ប្រគល់ជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ នេះ ដើម្បី​ជាការ​គាំទ្រ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​កម្មករនិយោជិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​ថវិកា​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​បរិវេណ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ជា​អធិបតីភាព​នៃ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​តំណាង​នៃ​ធនាគារ​ឯកទេស​វី​ង ដោយ​អនុវត្ត​ទៅតាម​គោល​ការណ៍​សុវត្ថិភាព​យ៉ាង​ជាក់លាក់​។

ខណៈ​ដែល​ប្រទេស​កម្ពុជា​មានការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំពុង​រៀបចំ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ជូន​ដល់​មន្ត្រីរាជការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ កម្មករនិយោជិត​តាម​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ទប់ស្កាត់ និង​បង្ការ​​ការរីក​រាលដាល​ជំ​ងឺ​កូ​វីដ​១៩។

ថ្លែង​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពីពេល​ថ្មីៗ​នេះ អ្នកឧកញ៉ា គិត ម៉េង បាន​មានប្រសាសន៍ថា​ “​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ យើង​ត្រូវ​ជឿជាក់ និង​ការពារ​ខ្លួន​យើង​និង​ក្រុមគ្រួសារ​របស់​យើង​ពី​វីរុស តាមរយៈ​វ៉ាក់សាំង​បង្ការ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល​។ យើងទាំងអស់​គ្នា​ពិតជា​មានសំណាង​ណាស់​ដែល​អាច​ទទួល​បាន​វ៉ាក់សាំង​បាន​យ៉ាង​លឿន ដោយសារ​កិច្ចខិតខំ​របស់​រាជរដ្ឋាភិបាល ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ក្រសួងសុខាភិបាល​។​”

​ថវិកា​ដែល​ទទួលបាន​នៅពេលនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​យកទៅ​ទិញ​នូវ​បរិក្ខារ​ចាំបាច់​មួយចំនួន​សម្រាប់​ជួយ​ដល់​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​នៅពេល​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅតាម​តំបន់​គោលដៅ ដើម្បី​ការពារ​សហគមន៍​ពី​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ជួយ​ឲ្យ​ពួកគាត់​មាន​ភាព​សុវត្ថិភាព​ក្នុងការ​ប្រកបការងារ​ប្រចាំថ្ងៃ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម