ព័ត៌មានជាតិ
បើជៀសបានសូមកុំធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្ស ព្រោះស្ទះខ្លាំងណាស់
ភ្នំពេញ ៖ ខណៈនេះកំណាត់ផ្លូវជាច្រើនដែលឆ្ពោះមកឆ្លងកាត់ស្ពានព្រះមុនីវង្សថ្មីកំពុងកកស្ទះចរាចរណ៍ខ្លាំង។

ក្នុងនោះកំណាត់ផ្លូវព្រះនរោត្តមគឺស្ទះចាប់ពីស្តុបជលផល។ ដោយឡែកផ្លូវមុនីវង្សឆ្ពោះមកស្ពានព្រះមុនីវង្សថ្មីគឺស្ទះចាប់ពីស្តុបបូកគោ។ ខណៈផ្លូវ២១៧ចេញពីមុខមន្ទីរពេទ្យរុស្សីស្ទះចាប់ពីមុខផ្លូវចូលវត្តសន្សំកុសល។ ផ្លូវជាតិលេខ២ចេញពីតាខ្មៅឆ្ពោះមកស្ពានអាកាសក្បាលថ្នល់ត្រូវស្ទះរហូតដល់មុខសាលាសង្កាត់ចាក់អង្រែក្រោម។ ក្នុងនោះផ្លូវជាតិលេខ១ឆ្ពោះមកឆ្លងស្ពានព្រះមុនីវង្សគឺស្ទះចាប់ពីមុខបុរីប៉េង ហួត។

មកដល់ម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ខែមេសានេះ ផ្លូវត្រូវកកស្ទះទាំងអស់នៅត្រង់ផ្លូវឆ្ពោះមកអតីតក្បាល។

ការកកស្ទះចរាចរណ៍នេះគឺដោយសារសាលាក្រុងកំពុងជួសជុលផ្លូវក្រាលកៅស៊ូរលើកំណាត់ស្ពានព្រះមុនីវង្សចាស់។ យកល្អសុំកុំធ្វើដំណើរឆ្ពោះមកច្បារអំពៅហៅស្ពាន(ព្រះមុនិវង្ស)ឲ្យសោះ។ម្យ៉ាងទៀតអ្នកដំណើរស្រូតចូលផ្ទះព្រោះខ្លាចហួសម៉ោងបិទបំរាមគោចរ៕
ដោយ ៖ នរា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់