Connect with us

ព័ត៌មានជាតិ

រយៈពេល​២​ថ្ងៃ​មាន​មាន​សហជីព និង​កម្មករ​រោងចក្រ​ជិត​១​ម៉ឺន​នាក់​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​

បានផុស

នៅ

ភ្នំពេញ ​៖ ​រយៈពេល​២​ថ្ងៃនេះ​ក្រុមការងារ​អនុគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់ក​ម្មករ និយោជិត បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ ដល់​កម្មករនិយោជិត និង​អង្គការ​វិជ្ជាជីវៈ​បាន​ចំនួន​៨៨៧៥​នាក់​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ចំនួន​៩៩១៦​នាក់​ក្នុងនោះ​មាន​ជនបរទេស​ចំនួន​៣៤៨​នាក់​។

តាម​របាយការណ៍​រប​ស់​អនុគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់ក​ម្មករ និយោជិត​ដែល​ទើប​ចេញផ្សាយ​នៅមុននេះ​បន្តិច​បាន​ឲ្យ​ដឹងថា​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ា​កើ​សាំង​ជិត​១​ម៉ឺន​នាក់​នោះ​ក្នុងនោះ​មាន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចំនួន​៨៨៧៥​នាក់​ក្នុងនោះ​ជនបរទេស​ចំនួន​៣៤៨​នាក់​និង​អ្នក​ដែល​គ្រូពេទ្យ​មិនអាច​ចាក់​បាន​ចំនួន​២៤១​នាក់​។​

ក្នុងចំណោម​អ្នក​ចាក់​ចំនួន​៨៨៧៥​នាក់​នោះ​ចាក់​នៅ​ថ្ងៃទី​៧​មេសា​មាន​ចំនួន​៣៨៤៩ នាក់​ក្នុងចំណោម​អ្នក​ស្ម័គ្រ​ចិត្ត​ចាក់​ចំនួន ៣៩៤២ ដែលមាន​ជនបរទេស​ចំនួន ៧០ នាក់​ផងដែរ​អ្នក​ដែល​គ្រូពេទ្យ​មិនអាច​ចាក់​បាន​ចំនួន​៩៣​នាក់​។

​ចំណែក​នៅ​ថ្ងៃទី​៨​មេសា​នេះ​មាន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ចំនួន​៥១៧៧​នាក់​ក្នុងនោះ​មាន​ជនបរទេស​ចំនួន​២៧៨​នាក់​។​អ្នក​ចាក់​បាន​ចំនួន​៥០២៩​នាក់​និង​អ្នក​មិនអាច​ចាក់​បាន​ចំនួន​១៤៨​នាក់។

លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ឲ្យ​កម្មករ​បាន​ឲ្យ​ដឹងថា​ ការ​ចាក់​វ៉ាក់សាំង​ទៅលើ​កម្មករ​និង​យោ​ជិត​នេះ​នឹង​គ្របដណ្តប់​កម្មករ​ប្រមាណ​៧​ម៉ឺន​នាក់​ក្នុង​នោះ​នៅ​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​មាន​ប្រមាណ​៣​ម៉ឺន​នាក់ តំបន់​វឌ្ឍនៈ​១ ប្រមាណ​១​ម៉ឺន​នាក់​និង​តាម​រោងចក្រ​ផ្សេងៗ​ទៀត​នៅ​ខណ្ឌ​ឫស្សី​កែវ​និង​ខណ្ឌ​កំបូល ខណៈ​បច្ចុប្បន្ន​ក្រសួង​មាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ក្នុង​ដៃ​ប្រមាណ​២០​ម៉ឺ​ស​ដូ​ស​សម្រាប់​ចាក់​ជូន​កម្មករ៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម