ព័ត៌មានជាតិ
កង្វះខាតបង្គោលអង់តែនជាមូលហេតុចម្បងនាំឲ្យសេវាទូរសព្ទនៅកម្ពុជាមិនអាចគ្របដណ្តប់បានពេញលេញ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកឡើ ងថាកង្វះខាតបង្គោលអង់តែនទូរសព្ទគឺជាមូលហេតុមួយដ៏សំខាន់នាំឲ្យសេវាទូរស័ព្ទនៅកម្ពុជាមិនអាចគ្របដណ្តប់បានពេញលេញ។
ការលើកឡើងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នេះគឺឆ្លើយតបទៅនឹងគណនីហ្វេហ៊ុកមួយឈ្មោះ សោម ឆាយា និងមតិយោបល់នានាទាក់ទិននឹងសេវាទូរសព្ទនិងអ៊ិនធើណេតជាដើម។
តាមរយៈលិខិតឆ្លើយបំភ្លឺរបស់ខ្លួន លោក ជាវ៉ាន់ដេត បានមានប្រសាសន៍ថា ពេលនេះក្រសួងបានចាត់ឲ្យក្រុមការងារបច្ចេកទេសចំនួន៤ក្រុមចុះស្គេនវិសាលភាពគ្របដណ្ដប់សេវាទូរសព្ទនៅគ្រប់រាជធានីខេត្តដើម្បីប្រមូលទិន្នន័យច្បាស់លាស់ក្នុងការកំណត់តំបន់ដែលត្រូវបំពាក់អង់តែននិងកម្លាំងផ្សាយបន្ថែមតាមតម្រូវការដូចជាតំបន់ទើបអភិវឌ្ឍន៍ថ្មីនៅជាយក្រុងតំបន់មានដង់ស៊ីតេប្រជាជនកើនឡើងព្រមទាំងតំបន់មានអាគារខ្ពស់ដែលអាចបាំងសេវាដល់តំបន់ជុំវិញ។
លោករដ្ឋមន្ត្រីបានបន្ថែមថា «ដើម្បីធានាវិសាលភាពនៃសេវាគ្រប់ដណ្ដប់ពេញលេញគឺទាមទារឲ្យមានការសាងសង់បង្គោលអង់តែនបន្ថែម។ ប៉ុន្តែកន្លងមកការដំឡើងបង្គោលអង់តែននេះមានជួបឧបសគ្គមួយចំនួនរួមមានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់សាងសង់ដោយគិតថា អាចមានផលប៉ះពាល់ផ្សេងដូចជាខ្លាចបាក់រលំ ឬ មានផលប៉ះពាល់ដល់សុខភាពដោយសារការសាយភាយរលកហ្វ្រេកង់វិទ្យុ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការព្រួយបារម្ភនេះកន្លងមកអ្នកជំនាញក្រសួងនិងអង្គការសុខភាពរបស់លោកធ្លាប់បានបកស្រាយរួចមកហើយដោយបញ្ជាក់ច្បាស់ថា ពុំមានផលប៉ះពាល់ដល់សុខភាពដែលបណ្តាលមកពីស្ថានីយអង់តែនទូរស័ព្ទចល័តនោះទេពីព្រោះរលកហ្វ្រេកង់ដែលសាយភាយចេញពីអង់តែនទូរសព្ទមិនមែនជាប្រភពវិទ្យុសកម្មឡើយ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ក្រសួងធ្លាប់បានអំពាវនាវដល់ម្ចាស់អគារខ្ពស់ឲ្យអនុញ្ញាតក្រុមហ៊ុនទូរសព្ទបំពាក់ប្រព័ន្ធបញ្ជូនសេវាខាងក្នុងអាគារនិងប្រជាពលរដ្ឋទាំងអស់ផ្ដល់សហការដោយគាំទ្រឲ្យមានការសាងសង់បង្គួរអង់តែននៅក្នុងតំបន់ដែលខ្លួនរស់នៅដើម្បីទទួលបានគុណភាពសេវាកាន់តែប្រសើរនិងអាចប្រើប្រាស់ដោយរលូនផងដែរ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ទន្ទឹមនឹងនេះបច្ចុប្បន្នក្រសួងកំពុងរៀបចំគោលនយោបាយនិងសេចក្តីព្រាងបទប្បញ្ញត្តិបន្ថែមចំនួន១៦ រួមមានសេចក្តីព្រាងប្រកាសស្ដីពីគុណភាពសេវាទូរសព្ទទូរគមនាគមន៍និងសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងការសាងសង់និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួមដើម្បីកំណត់ស្តង់ដារបង្គោលអង់តែនច្បាស់លាស់សំដៅលើកកម្ពស់គុណភាពសេវាទូរស័ព្ទធ្វើឲ្យមានរបៀបរៀបរយនិងមានសោភ័ណភាព។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា «នាពេលអនាគតប្រតិបត្តិករទូរគមនាគមន៍នឹងត្រូវប្រើប្រាស់បង្គោលអង់តែនរួមគ្នាដើម្បីជៀសវាងការសាងសង់គួរអង់តែនជាច្រើនដាច់ដោយឡែកពីគ្នាក្នុងតំបន់តែមួយនិងកាត់បន្ថយការចំណាយវិនិយោគរបស់ប្រតិបត្តិករទូរគមនាគមន៍ផងដែរ»៕
ដោយ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់