Connect with us

ព័ត៌មានជាតិ

កង្វះខាត​បង្គោល​អង់​តែ​ន​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​សេវា​ទូរសព្ទ​នៅ​កម្ពុជា​មិនអាច​គ្រប​ដណ្តប់​បាន​ពេញលេញ

បានផុស

នៅ

ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​លើក​ឡើ ង​ថា​កង្វះខាត​បង្គោល​អង់​តែន​ទូរសព្ទ​គឺជា​មូលហេតុ​មួយ​ដ៏​សំខាន់​នាំ​ឲ្យ​សេវា​ទូរស័ព្ទ​នៅ​កម្ពុជា​មិនអាច​គ្របដណ្តប់​បាន​ពេញលេញ​។

ការ​លើក​ឡើង​របស់​លោក ជា​ វ៉ាន់​ដេ​ត​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នេះ​គឺ​ឆ្លើយតប​ទៅនឹង​គណនី​ហ្វេ​ហ៊ុ​ក​មួយ​ឈ្មោះ ​សោម ​ឆាយា​ និង​មតិយោបល់​នានា​ទាក់ទិន​នឹង​សេវា​ទូរសព្ទ​និង​អ៊ិន​ធើ​ណេ​ត​ជាដើម។

តាមរយៈ​លិខិត​ឆ្លើយ​បំភ្លឺ​របស់​ខ្លួន លោក ជា​វ៉ាន់​ដេ​ត ​បាន​មានប្រសាសន៍ថា​ ពេលនេះ​ក្រសួង​បាន​ចាត់​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ចំនួន​៤​ក្រុម​ចុះ​ស្គេ​ន​វិសាលភាព​គ្របដណ្ដប់​សេវា​ទូរ​សព្ទ​នៅ​គ្រប់​រាជធានី​ខេត្ត​ដើម្បី​ប្រមូល​ទិន្នន័យ​ច្បាស់លាស់​ក្នុង​ការ​កំណត់​តំបន់​ដែល​ត្រូវ​បំពាក់​អង់​តែ​ន​និង​កម្លាំង​ផ្សាយ​បន្ថែម​តាម​តម្រូវការ​ដូចជា​តំបន់​ទើប​អភិវឌ្ឍន៍​ថ្មី​នៅ​ជាយក្រុង​តំបន់​មាន​ដង់ស៊ីតេ​ប្រជាជន​កើនឡើង​ព្រមទាំង​តំបន់​មាន​អាគារ​ខ្ពស់​ដែល​អាច​បាំង​សេវា​ដល់​តំបន់​ជុំវិញ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​«​ដើម្បី​ធានា​វិសាលភាព​នៃ​សេវា​គ្រប់​ដណ្ដប់​ពេញលេញ​គឺ​ទាមទារ​ឲ្យ​មានការ​សាងសង់​បង្គោល​អង់​តែ​ន​បន្ថែម​។ ​ប៉ុន្តែ​កន្លងមក​ការ​ដំឡើង​បង្គោល​អង់​តែ​ន​នេះ​មាន​ជួប​ឧបសគ្គ​មួយចំនួន​រួមមាន​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​តំបន់​សាងសង់​ដោយ​គិតថា​ អាច​មាន​ផលប៉ះពាល់​ផ្សេង​ដូចជា​ខ្លាច​បាក់​រលំ​ ឬ​ មាន​ផលប៉ះពាល់​ដល់​សុខភាព​ដោយសារ​ការ​សាយភាយ​រលក​ហ្វ្រេ​កង់​វិទ្យុ​»​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ការព្រួយបារម្ភ​នេះ​កន្លងមក​អ្នកជំនាញ​ក្រសួង​និង​អង្គការ​សុខភាព​របស់​លោក​ធ្លាប់បាន​បកស្រាយ​រួចមក​ហើយដោយ​បញ្ជាក់​ច្បាស់​ថា​ ពុំ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ដែល​បណ្តាលមកពី​ស្ថានីយ​អង់​តែ​ន​ទូរស័ព្ទ​ចល័ត​នោះទេ​ពីព្រោះ​រលក​ហ្វ្រេ​កង់​ដែល​សាយភាយ​ចេញពី​អង់​តែ​ន​ទូរសព្ទ​មិនមែន​ជា​ប្រភព​វិទ្យុសកម្ម​ឡើយ​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រសួង​ធ្លាប់បាន​អំពាវនាវ​ដល់​ម្ចាស់​អគារ​ខ្ពស់​ឲ្យ​អនុញ្ញាត​ក្រុមហ៊ុនទូរសព្ទ​បំពាក់​ប្រព័ន្ធ​បញ្ជូន​សេវា​ខាងក្នុង​អាគារ​និង​ប្រជាពលរដ្ឋ​ទាំងអស់​ផ្ដល់​សហការ​ដោយ​គាំទ្រ​ឲ្យ​មានការ​សាងសង់​បង្គួរ​អង់​តែ​ន​នៅក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​ដើម្បី​ទទួល​បាន​គុណភាព​សេវា​កាន់តែ​ប្រសើរ​និង​អាច​ប្រើប្រាស់​ដោយ​រលូន​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​ទន្ទឹម​នឹង​នេះ​បច្ចុប្បន្ន​ក្រសួង​កំពុង​រៀបចំ​គោលនយោបាយ​និង​សេចក្តីព្រាង​បទ​ប្បញ្ញត្តិ​បន្ថែមចំនួន​១៦ រួមមាន​សេចក្តីព្រាង​ប្រកាស​ស្ដីពី​គុណភាព​សេវា​ទូរ​សព្ទ​ទូរគមនាគមន៍​និង​សេចក្តីព្រាង​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​ការសាងសង់​និង​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​រួម​ដើម្បី​កំណត់​ស្តង់ដារ​បង្គោល​អង់​តែ​ន​ច្បាស់លាស់​សំដៅ​លើកកម្ពស់​គុណភាព​សេវា​ទូរស័ព្ទ​ធ្វើ​ឲ្យ​មាន​របៀបរៀបរយ​និង​មាន​សោភ័ណភាព​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​«​នាពេល​អនាគត​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នឹងត្រូវ​ប្រើប្រាស់​បង្គោល​អង់​តែ​ន​រួមគ្នា​ដើម្បី​ជៀសវាង​ការសាងសង់​គួរ​អង់​តែ​ន​ជាច្រើន​ដាច់ដោយឡែក​ពីគ្នា​ក្នុង​តំបន់​តែមួយ​និង​កាត់បន្ថយ​ការ​ចំណាយ​វិនិយោគ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ផងដែរ​»​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម