Connect with us

ព័ត៌មានជាតិ

លោក សួស យ៉ារ៉ា អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ព្រះវិហារ​ពិនិត្យ​ឃើញវិជ្ជមានកូវី១៩ ក្នុង​ចំណោម​អ្នក​ឆ្លង​៣នាក់

បានផុស

នៅ

ភ្នំពេញ ៖ លោក​សួស យ៉ារ៉ា ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ ជាសមាជិក​រដ្ឋសភា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ព្រះ​វិហារ មាន​អាស័យដ្ឋាន​នៅ​ខណ្ឌ​ទួល​គោក​រាជធានីភ្នំពេញ ត្រូវ​បាន​ក្រសួង​សុខាភិបាល​ប្រកាស​ថា លទ្ធផល​វិភាគវត្ថុសំណាកលើក​ទី២ នៅវិទ្យាស្ថានប៉ាស្ទ័រ​ឃើញថា វិជ្ជមាន​វីរុសកូវីដ១៩ ក្នុងចំណោម៣នាក់ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ស្តី​ពី​ករណី​កូវីដ១៩ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល​បាន​បន្តថា អ្នកប៉ះពាល់​នៅក្នុង​ព្រឹត្តិការណ៍​ថ្ងៃ៣វិច្ឆិកា គិត​ត្រឹម​ម៉ោង៥ល្ងាច​នៃ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល​ផ្តល់ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បញ្ជាក់ថា អ្នកវិជ្ជមាន​វីរុស​កូវី១៩មានចំនួន៣នាក់​ មាន​ដូចជា ទី១ ឯកឧត្តម​ សួស យ៉ារ៉ា ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ ជាសមាជិក​រដ្ឋសភា អ្នកតំណាង​រាស្ត្រ​មណ្ឌល​ព្រះ​វិហារ មាន​អាស័យដ្ឋាន​នៅ​ខណ្ឌ​ទួល​គោក​រាជធានីភ្នំពេញ ទី២ លោក ស ចិត្រា ជនជាតិខ្មែរ អាយុ៤៧ឆ្នាំ ជា​អគ្គ​លេខាធិការ​រង​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​ មាន​អាសយដ្ឋាន​ នៅ​សង្កាត់​ទួលទំពូល​១ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​។ ទី​៣ បុរស​ជនជាតិ​ហុងគ្រី​អាយុ៦៨ឆ្នាំ ជា​ឯក​អគ្គ​រដ្ឋ​ទូតហុងគ្រី​សម្រាប់​កម្ពុជា និងវៀតណាម​ ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុងទីក្រុងភ្នំពេញ៕
កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

បង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ៣៣នាក់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានជាតិ៤៦ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៤មករា

ព័ត៌មានជាតិ៥១ នាទីutes មុន

កសិករដាំបន្លែគ្រប់មុខនៅខេត្តមណ្ឌលគិរីកំពុងតែកាក់កបខ្លាំងនៅមុនបុណ្យចូលឆ្នាំចិន វៀតណាម មកដល់នាសប្តាហ៍ក្រោយនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម