ព័ត៌មានជាតិ
រីករាយចូលឆ្នាំខ្មែរជាមួយការលេងល្បែងប្រជាប្រិយខ្មែរ “វាយក្អម by Smart” លើ SmartNas App និងឈ្នះរង្វាន់គ្រប់ការវាយក្អម
អតិថិជនរបស់ក្រុមហ៊ុន ស្មាត អាស្យាតា រាប់លាននាក់ បាននិងកំពុងរីករាយកម្សាន្តលេងល្បែងប្រជាប្រិយខ្មែរ ដែលមានឈ្មោះថា “វាយក្អម by Smart” ដើម្បីអបអរសាទរ និងស្វាគមន៍ការមកដល់នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។
ដោយសារការរីករាលដាលនៃវីរុសកូវីដក្នុងប្រទេសកម្ពុជាកំពុងកើនឡើង ក្រុមហ៊ុន ស្មាត បានបង្កើតល្បែងប្រជាប្រិយខ្មែរ “វាយក្អម by Smart” តាមអនឡាញ ដើម្បីជំរុញឲ្យអតិថិជនរបស់ខ្លួនចូលលេងកម្សាន្តតាមអ៊ិនធឺណិត ហើយស្នាក់នៅផ្ទះអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ព្រមទាំងមានឱកាសឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់គ្រប់ការវាយក្អមរបស់ពួកគេ ដែលរង្វាន់រួមមាន Apple Watch Smart TV ម៉ាស៊ីនបោកខោអាវ ទូរស័ព្ទ ក៏ដូចជារង្វាន់ជាច្រើនផ្សេងទៀត។
អតិថិជនស្មាតដែលប្រើសេវាបង់ប្រាក់មុន (Pre-paid) អាចចូលលេង «វាយក្អម by Smart» ដោយទទួលបានការវាយក្អមចំនួន ១ ដងដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ បានតាមរយៈកម្មវិធីទូរស័ព្ទ SmartNas ដែលអាចទាញយកដោយឥតគិតថ្លៃបានពី App Store និង Google Play។ រាល់ការបញ្ចូលទឹកប្រាក់ចាប់ពី ៥០០០៛ រៀលឡើងទៅ អតិថិជន Smart នឹងទទួលបានការវាយក្អម ១ ដងដោយឥតគិតថ្លៃផងដែរ។ ប្រសិនបើអតិថិជនចង់ធ្វើការវាយច្រើនដង ពួកគេក៏អាចទិញការវាយក្អមចំនួន ៣ ដងដែល មានតម្លៃ ១០សេន និង ៥ ដងបន្ថែម មានតម្លៃ ១៥ សេន។
លោកស្រី ស្ដើង សុផល ដែលជាពលរដ្ឋរស់នៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ បានឈ្នះរង្វាន់ Smart TV ដោយសារកូនប្រុសរបស់គាត់បានលេងហ្គេម “វាយក្អម” នេះ។ លោកស្រី សុផល បានឲ្យដឹងថា “ដំបូងខ្ញុំអត់ជឿងថា អាចឈ្នះទូរទស្សន៍ ពិតប្រាកដទេ ដល់ពេលទៅបើករង្វាន់នៅ Smart គេក៏ឲ្យទូរទស្សន៍ ពេលនឹងក៏ចាប់ផ្ដើមសប្បាយចិត្ត។ កូនប្រុសខ្ញុំជាអ្នកលេងហ្គេម “វាយក្អម by Smart” លេងថ្ងៃទី១ អត់ឈ្នះរង្វាន់ធំទេ ទាល់តែលេងថ្ងៃទី២ ទើបឈ្នះបានទូរទស្សន៍”។

ពលរដ្ឋដែលរស់នៅកោះឧកញ្ញ៉ាតី លោក ផាត មុន្នី បានចូលលេងហ្គេម “វាយក្អម by Smart” តាមកម្មវិធីទូរស័ព្ទដៃ SmartNas បានឈ្នះរង្វាន់ Apple Watch។ លោកបានប្រាប់ឲ្យដឹងថា “ពេលខ្ញុំកំពុងលេងក៏ឈ្នះ ពេលនឹងខ្ញុំមានអារម្មណ៍ភ័យអរៗ បន្ទាប់មក ខ្ញុំក៏ទៅបើក រង្វាន់នៅ Smart។ ខ្ញុំលេងច្រើនដង ហើយខ្ញុំលេងតាំងពីចេញដំបូងមកម្ល៉េះ”។

សម្រាប់អតិថិជនដែលមិនទាន់មានឱកាសក្នុងការលេងហ្គេម អ្នកអាចទាញយកកម្មវិធី SmartNas ដោយឥតគិតថ្លៃដើម្បីលេងហ្គេមកម្សាន្តនេះ។ កម្មវិធី SmartNas អនុញ្ញាតឲ្យអ្នកត្រួតពិនិត្យលើគម្រោងដែលអ្នកកំពុងប្រើប្រាស់ ពិនិត្យគណនីនិងបញ្ចូលទឹកប្រាក់ ភ្ជាប់សេវាកម្មនានា ព័ត៌មានពីការប្រូម៉ូសិនមុនគេ និងអត្ថប្រយោជន៍ជាច្រើនផ្សែងទៀត។ អតិថិជនក៏អាចបញ្ចូលលុយទៅលេខទូរស័ព្ទដែលបានភ្ជាប់ជាមួយនឹងគណនី Smart@ Home ហើយទទួលបានការវាយក្អមចំនួន ១ ដង រៀងរាល់ការបញ្ចូលលុយម្តង ៥ ដុល្លារ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស្មាតតែងតែខិតខំបង្កើតកម្មវិធីកម្សាន្តជាច្រើន រួមមានការបង្កើតល្បែងប្រជាប្រិយបែបឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការអភិវឌ្ឍនៃកម្មវិធីហ្គេមក្នុងស្រុក ដូចជា ហ្គេម អុំទូក by Smart និង វាយក្អម by Smart ជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ស្មាត តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី