ព័ត៌មានជាតិ
បំភ្លឺបន្ថែមករណីអតិថិជនដកដាក់លុយនៅ ABA សាខាបុរីកីឡា ឆ្លងកូវីដ ១៩
តាមការបញ្ជាក់របស់អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានបំភ្លឺបន្ថែមករណីអ្នកជំងឺកូវីដម្នាក់ ដែលបានចេញចូលដកដាក់លុយជាប្រចាំនៅធនាគារ ABA សាខាបុរីកីឡា គឺមានហានិភ័យឆ្លងកម្រិត ៣។
បើតាមការអនុគណៈកម្មការស្រាវជ្រាវ អ្នកជំងឺរូបនោះមិនបានដឹងខ្លួនឆ្លងកូវីដនោះទេ ពេលអាការៈធ្វើទុក្ខខ្លាំង ទើបបានមកធ្វើតេស្ត លទ្ធផលក៏រកឃើញមានវិជ្ជមានកូវីដ ១៩។ អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានដាក់កម្រិតនៃការឆ្លងក្នុងហានិភ័យកម្រិត ៣ ដែលជាអត្រាឆ្លងខ្ពស់សម្រាប់អ្នកដែលពាក់ព័ន្ធ។

ជាមួយគ្នានេះ ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវាកម្ម ឬចេញចូលជាប្រចាំ នៅធនាគារ ABA សាខាបុរីកីឡា ស្ថិតនៅអគារដឺឡាណូ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ៨ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បើមានអាការៈសង្ស័យមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ តាមទីតាំងខាងក្រោម៖
–វិទ្យាល័យបាក់ទូក
-វិទ្យាល័យបឹងត្របែក
-មណ្ឌលសុខភាពចាក់អង្រែក្រោម
-មន្ទីរពេទ្យខ្មែរ-សូវៀត
-សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
-មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?