Connect with us

ព័ត៌មានជាតិ

សាឡាងកោះនរាកោះពេជ្រ បើកដំណើរការរំដោះការស្ទះចរាចរណ៍នៅច្បារអំពៅ

បានផុស

នៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមេសានេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់សាឡាងចម្លងយានយន្តចេញពីកោះនរា ទៅកោះពេជ្រ និងពីកោះពេជ្រទៅកោះនរា ដើម្បីរំដោះការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សហើយ ដោយសារមានការដ្ឋានអ៊ុតកៅស៊ូលើស្ពានច្បារអំពៅ ដែលត្រូវធ្វើទាំងយប់ទាំងថ្ងៃក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០ ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ដើម្បីសម្រួលការងារនៃការដឹកជញ្ជូននេះឱ្យយកាន់តែប្រសើរ ក្រោយពីមានការណែនាំពីអភិបាលរាជធានី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី លោក ថេង សុថុល អភិបាលខណ្ឌចំការមន លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី០៩ មេសានេះបានចុះពិនិត្យនៅទីតាំងខាងលើ ដើម្បីសម្រួលការដឹកជញ្ជូនឱ្យបានប្រសើរឡើង។


លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី គឺបានសម្រេចឱ្យក្រុមហ៊ុនឯកជន ដាក់សាឡាងចម្លងយានយន្តចេញពីកោះនរាទៅកោះពេជ្រ និងពីកោះពេជ្រទៅកោះនរា ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅច្បារអំពៅ ហើយការចម្លងនេះនឹងធ្វើឡើងចាប់ពីពេលនេះតទៅ ដោយមិនមែនតែ៣ថ្ងៃនោះទេ គឺនឹងធ្វើការចម្លងរាល់ថ្ងៃតែម្តង។


គួរបញ្ជាក់ថា នៅលើស្ពានព្រះមុនីវង្សចាស់ម្សិលមិញនេះ ក្រុមការងារកំពុងឈូសឆាយកៅស៊ូចាស់ ដោយមិនអាចបើកឱ្យមហាជនធ្វើចរាចរណ៍ឆ្លងកាត់បានឡើយ បង្កការកកស្ទះយ៉ាងខ្លាំង តាំងពីព្រឹកព្រលឹមរហូតដល់យប់។
គ្រាន់តែបើកឱ្យដំណើរការឆ្លងសាឡាងភ្លាម មានប្រជាពលរដ្ឋ និងមន្ត្រីរាជការបានឆ្លងយ៉ាងច្រើន និងមមាញឹក ដោយមានសាឡាងចំនួន២គ្រឿងដឹកអ្នកដំណើរទៅមក៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១០ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម