Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លង​ទន្លេ​ទៅ​អរិយក្សត្រ នឹង​បើកការដ្ឋាន​សាងសង់​​នៅឆមាសទី១ ឆ្នាំ២០២៦

បានផុស

នៅ

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានឈានដល់ដំណាក់កាលរៀបចំកិច្ចលទ្ធកម្ម ដើម្បី​ជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ ហើយដែល​គ្រោង​នឹង​​បើកការដ្ឋានសាងសង់នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦។ នេះបើ​តាម​មន្រ្តី​ក្រសួង​​សាធារណការ​និង​ដឹកជញ្ជូន លើកឡើងនៅក្នុង​កិច្ចប្រជុំពិនិត្យលទ្ធភាពបម្រុងទីតាំងសម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាង​ឆ្លងទន្លេមេគង្គ (មិត្តភាពកម្ពុជា-កូរ៉េ) ដែល​តភ្ជាប់ពីផ្សារ​រាត្រី​ទៅ​ក្រុង​​អរិយក្សត្រ​ស្ថិត​​នៅ​ក្នុង​គម្រោង​សិក្សា​ជាច្រើន​ឆ្នាំ ហើយ​បើ​តាម​ប្រភពពី​​​មន្រ្តីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន នឹង​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​នៅអំឡុង​ឆមាស​​ទីមួយ​ឆ្នាំ​​ ២០២៦។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទទួលបាន​ហិរញ្ញប្បទានពី​ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ។ ស្ពាននេះ​សាង​សង់​​ឡើង​ជាប្រភេទស្ពានខ្សែកាបមានចំនួន ២ ស្ពាន ដែល​សាងសង់​ឆ្លងទន្លេសាបប្រវែង ១ ០៧០ ម៉ែត្រ​ និង​​ឆ្លង​ទន្លេមេគង្គប្រវែង ១ ២៦២ ម៉ែត្រ​ ជាមួយ​ទទឹងស្ពាន​ប្រវែង​ ២៦,៥ ម៉ែត្រ។ ក្រៅពី​ស្ពាន ក៏​មាន​ការ​សាងសង់​ផ្លូវតភ្ជាប់ប្រវែង ១១៧៤.៩ ម៉ែត្រ ដែល​គ្រោង​ចំណាយថវិកា​សាងសង់សរុប​​ប្រមាណ ២៤០ លាន​ដុល្លារអាមេរិក

ក្រៅពី​លើកឡើង​ពី​​គម្រោងសាងសង់​ស្ពាន កាល​ពី​ម្សិលមិញ​នេះមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​​ក្រោម​វត្តមាន​លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ដឹកនាំកិច្ចប្រជុំដើម្បី​ពិនិត្យលើលទ្ធភាពបម្រុងទីតាំង សម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោង​សាងសង់​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីសំណាក់សមាជិកអង្គភាពគ្រប់គ្រងគម្រោង (PMU) មន្ត្រីជំនាញនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Joint Venture (YSJV)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការធ្វើពិសោធន៍ Wind Tunnel របស់ទីប្រឹក្សាបច្ចេកទេស ឆ្លើយតបទៅនឹងការស្នើសុំបញ្ចូលទីតាំងបម្រុងដាក់ប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់បម្រុងទុកដើម្បីផ្គត់ផ្គង់ទឹកស្អាតពីតំបន់អរិយក្សត្រមករាជធានីភ្នំពេញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម