Connect with us

ព័ត៌មានជាតិ

រដូវរងា​ជិត​មកដល់​ សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដឹង​ពី​សុខទុក្ខ​កងទ័ព​នៅ​ព្រំដែន​ដោយ​ចែកជូន​នូវ​អាវ​រងា​និង​អំណោយ​ផ្សេងៗ​ទៀត​រាល់​ឆ្នាំ

បានផុស

នៅ

ព្រះសីហនុ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​តែងតែ​គិតគូរ​និង​ដឹង​ច្បាស់​ពី​សុខទុក្ខ​កងទ័ព​នៅ​ព្រំដែន​ដោយ​ចែកជូន​នូវ​អាវ​រងា​និង​អំណោយ​ផ្សេងៗ​ទៀត​រាល់​ឆ្នាំ ក្នុងពេល​កំពុងតែ​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ការពារ​ទឹកដី​មាតុភូមិ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ថ្លែង​បែបនេះ ខណៈពេល​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​អាវ​រងា​ជាច្រើន​អាវ ជូន​ដល់​កងទ័ពជើងទឹក ដែល​កំពុង​ឈរជើង​នៅ​មូលដ្ឋាន​សមុទ្រ​រាម ថ្មីៗ​នេះ​ក្នុង​ខណ្ឌ​ព្រៃនប់ ខេត្ត​ព្រះសីហនុ សម្រាប់​ប្រើប្រាស់​ក្នុង​រដូវរងា​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាន​របស់​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ នាឱកាស​នេះ សបញ្ជាក់​បាន​ថា ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​ការលំបាក និង​ទំនុកបម្រុង​ថែបំប៉ន ផ្គត់ផ្គង់​គ្រប់បែបយ៉ាង​ដល់​កងទ័ព ជាពិសេស​រៀងរាល់​រដូវ​កាល គឺ​រដូវភ្លៀង​ផ្តល់​អាវ​ភ្លៀង និង​រដូវរងារ​ផ្តល់​អាវ​រងារ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​នាយ​នា​វី និង​ពល​នាវិក​ទាំងអស់ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត បំពេញបេសកកម្ម​តាម​តួនាទី​ភារកិច្ច និង​សម្រេចបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ធ្វើ​ការ​ពន្យល់​ពី​គុណ​តម្លៃ ក៏ដូចជា​សារៈសំខាន់​នៃ​សន្តិភាព សម្រាប់​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ព្រមទាំង​ឧបាយកល​ទុច្ចរិត និង​សកម្មភាព​ក្បត់ជាតិ​ម្តង​ហើយ​ម្តង​ទៀត​របស់​ជន​អគតិ ដែល​តែងតែ​ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា​ដល់​ការអភិវឌ្ឍន៍ តាមរយៈ​បំផុសបំផុល មួលបង្កាច់ បង្កចលាចល​តាម​គ្រប់​រូបភាព ដើម្បី​បង្ក​អស្ថិរភាព​ដល់​សង្គម​កម្ពុជា​។

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​រម្លឹក​ដល់​កងទ័ព​ឲ្យ​បន្ត​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ ស្មោះត្រង់​រាជរដ្ឋាភិបាល រួម​កម្លាំង​សាមគ្គី ការពារ​សន្តិភាព ទប់ស្កាត់ និង​បង្ក្រាប​ទាន់​ពេល​វេលា​ចំពោះ​ជន​អគតិ​ទាំងឡាយ ដែល​មាន​ឧបាយកល​ចង់​បំផ្លាញ​សុខសន្តិភាព និង​បន្ត​ថែរក្សា​រាល់​សមិទ្ធផល​នានា ដែល​ប្រសូត្រ​ចេញពី​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​មគ្គុទ្ទេសក៍​ឯក​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​នាំមក​នូវ​វឌ្ឍនភាព និង វិបុលភាព​ថែមទៀត​សម្រាប់​ប្រជាជន និង​សង្គមជាតិ​។

​បន្ថែម​លើ​នេះ នាយ​ឧត្ដមសេនីយ៍ ក៏បាន​ថ្លែង​គុណ​ដល់​កងកម្លាំង​ទាំងអស់​អស់ ដែល​បាន​ចូលរួម​ក្នុង​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក​ថ្មីៗ​នេះ តាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការ​។ ទន្ទឹម​នោះ នាយ​ឧត្ដមសេនីយ៍ បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ចុះជួយ​ប្រជាពលរដ្ឋ​ក្នុង​ការងារ​ដក​ស្ទូង និង​ប្រមូល​ផល​ផងដែរ​។

ជួសមុខ​ឲ្យ​ថ្នាក់ដឹកនាំ នាយ​នា​វី នាយ​នា​វី​រង និង​ពល​នាវិក ឧ​ត្ត​មនា​វី​ឯក អ៊ុក សីហា មេបញ្ជាការរង​កងទ័ព​ជើង​ទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​តែង​បាន​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​កងទ័ព ហើយ​បាន​ប្តេជ្ញា​ស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​, គោរព​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា និង​អនុសាសន៍​របស់​សម្តេច ដើម្បី​បុព្វហេតុ​ការពារ​ខឿន​ឯករាជ្យ​ជាតិ ការពារ​បូរណភាព​ទឹកដី ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​សមិទ្ធផល​នានា​របស់​សង្គមជាតិ​ពិសេស​ថែរក្សា​សុខសន្តិភាព​ជាក​ត្តា​សំខាន់បំផុត​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម