ព័ត៌មានជាតិ
វិទ្យាល័យជាស៊ីមសាមគ្គី ក្លាយជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមាន២០០គ្រែ
អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងរៀបចំ វិទ្យាល័យជាស៊ីមសាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយមួយផ្នែកខ្វះធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ខណៈដែរជំងឺនេះមិនបានធូរស្រាលនៅឡើយទេ តែបានបន្ថែមអ្នកជំងឺកាន់តែច្រើន ដែលនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់។
វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោកនៅព្រឹកថ្ងៃទី០៩ ខែមេសានេះ លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរនិងមន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងវិទ្យាល័យជាស៊ីមសាមគ្គីខាងលើ ដើម្បីទុកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ-១៩ ឲ្យបានសមរម្យ ហើយមួយផ្នែកខ្វះអគារនៃវិទ្យាល័យនេះ ក៏ត្រូវរៀបចំជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ។
ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពនៃការរៀបចំទីតាំងខាងលើនេះ លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ទីតាំងខាងលើនេះ ត្រូវរៀបចំគ្រែចំនួន២០០គ្រែ សម្រាប់អ្នកជំងឺ និង១០គ្រែទៀតសម្រាប់ក្រុមគ្រូពេទ្យ ដែលត្រូវព្យាបាលអ្នកជំងឺកូវីដ-១៩។ វិទ្យាល័យជាស៊ីម សាមគ្គី ក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ក្រុមការងារជម្រុះ ដែលមានទាំងអាជ្ញាធរខណ្ឌទួលគោក ប៉ូលិសមូលដ្ឋាន មន្ត្រីអគ្គិសនី មន្ទីរសុខាភិបាលបានដុតដៃដុតជើងយ៉ាងខ្លាំង ក្នុងការរៀបចំទៅតាមតួនាទីរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយទីតាំងមួយនេះក្លាយជាកន្លែង ដែលមានភាពសមរម្យនិងមានអនាម័យ បរិស្ថានល្អប្រសើរ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ មិនត្រឹមតែមិនបានធូរស្រាលនោះទេ តែបានបន្ថែមអ្នកជំងឺកាន់តែច្រើនឡើង ដែលបានធ្វើឲ្យមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ សាឡាងកោះនរាកោះពេជ្រ បើកដំណើរការរំដោះការស្ទះចរាចរណ៍នៅច្បារអំពៅ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
កីឡា១៩ ម៉ោង ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា