Connect with us

ព័ត៌មានជាតិ

ប្រទេស​ចំនួន ​៣២ ប្រើភាសាប្លែកៗ ​​ខុសៗ​គ្នា​ អបអរ​បុណ្យចូល​ឆ្នាំ​ខ្មែរ​

បានផុស

នៅ

​ប្រធាន​ស្ថាន​តំណាងនៃ​ប្រទេស​ចំនួន ៣២ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​និវាសដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បានរួម​គ្នា​ផ្ញើ​សារ​អបអរ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព​.​ស​.២៥៦៥ ដែល​នឹង​ចូល​មកដល់​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​ការ​ជូនពរ ដែលមាន​ទង់ជាតិ​ចម្រុះ​ពណ៌ និង​ឃ្លាប្រយោគ​ជា​ភាសា​ខុសៗ​គ្នា ដែលមាន​ខ្លឹមសារ “​សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ២០២១” បាន​ឆ្លុះ​បង្ហាញ​ពី​ចំណងមិត្តភាព​ជិតស្និទ្ធ​ជា​ប្រពៃណី និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ចំនួន​៣២ ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។

​ទាក់ទង​បញ្ហា​នេះ លោក អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ បាន​លើកឡើងថា “​កម្ពុជា​តូច​ពិត ចិត្ត​ទូលាយ និង​មាន​មិត្ត​ច្រើន​” ហើយ​បាន​ថ្លែងអំណរគុណ​ដល់​លោក លោកស្រី ដែលជា​អង្គទូត​នៃ​ប្រទេស​ទាំង​៣២ ដែល​បាន​គាំទ្រ ផ្តល់​ពាក្យពេជន៍​ជា​ភាសាជាតិ​របស់ខ្លួន និង​ចូលរួម​ចុះហត្ថលេខា​លើ​កាត​ជូនពរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​។

​សូមជម្រាបថា កាត​ជូនពរ​ឆ្នាំ​ថ្មី​ចម្រុះ​ភាសា​នេះ ត្រូវបាន​ផ្តួចផ្តើម​រៀបចំឡើង​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ សហការ​ជាមួយ​ក្រុមការងារ​ការ​ទូត​សេដ្ឋកិច្ច នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ទូត​សេដ្ឋកិច្ចកម្ពុជា ដល់​ពិភពលោក​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ជប៉ុន ចង់​ដាក់​​មីស៊ីល​ចម្ងាយ​ឆ្ងាយ​លើ​កោះ Kyushu តែ​កូរ៉េ​ខាង​ជើង​ព្រមាន

ជីវិតកម្សាន្ដ៣ នាទីutes មុន

ព្រឹទ្ធាចារ្យសិល្បៈបុរាណលោកយាយ គិន យិន រងរបួសដោយសារពស់ចឹកកំពុងព្យាបាលនៅមន្ទីរពេទ្យ

ព័ត៌មានក្លែងក្លាយ
សន្តិសុខសង្គម១៣ នាទីutes មុន

ស្នងការរាជធានី បើកវគ្គបណ្តុះបណ្តាលបំ​ប៉នជំនាញ​​យុទ្ធសាស្រ្តបន្សាបព័ត៌មានក្លែងក្លាយ ដល់សិក្ខាកាមតាមបណ្ដាខណ្ឌទាំង១៤

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

​​​ទូក​ដឹក​ជន​ចំណាកស្រុក​លិច​នៅ​​​សមុទ្រ​អ៊ីតាលី​បណ្តាល​ស្លាប់​​និង​បាត់​ខ្លួន​​ជិត​​៥០​នាក់

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកនាំពាក្យ ៖ អ្នកធ្វើការតាមផ្ទះជាង ៨០០ នាក់ ចុះឈ្មោះចូលជាសមាជិក ប.ស.ស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

សន្តិសុខសង្គម៣ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

Sokha Hotels

ព័ត៌មានពេញនិយម