ព័ត៌មានជាតិ
លោក ស្រី ឱ វណ្ណឌីន ស្នើឲ្យអាជ្ញាធរបើកផ្លូវឲ្យអ្នកមានតម្រូវការចាក់វ៉ាក់សាំងលើកទី២
លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងស្នើឲ្យអាជ្ញាធររាជធានីខេត្ត ទូទាំងប្រទេសជួយ សម្រួលបើកផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងលើកទី១រួច ហើយមានតម្រូវការចាក់វ៉ាក់សាំងលើកទី២ នៅទីកន្លែងដែលពួកគាត់ធ្លាប់ចាក់។
ការស្នើរបែបនេះ គឺបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន បានលើកពីបញ្ហាដែលពួកគាត់ត្រូវចាក់វ៉ាក់សាំងលើកទី២ ហើយមិនអាចធ្វើដំណើរបាន ដោយនៅជាប់គាំងនៅតាមទីតាំងមួយចំនួន មិនអាចវិលត្រឡប់មកទីតាំងមកកន្លែងដើមបាន។

លោក ស្រី ឱ វណ្ណឌីន បញ្ជាក់ថា ប្រសិនបើបងប្អូនយើងលោកចាក់វ៉ាក់សាំងហើយ លោកគ្មានលទ្ធភាពក្នុងការមកចាក់វ៉ាក់សាំងលើកទទី២ទេនោះ ដូច្នេះការចាក់លើកទី១ របស់គាត់ នឹងក្លាយទៅជាអសារបង់។ ដូច្នេះសូមឲ្យអភិបាលរាជធានីខេត្តទាំងអស់ត្រួតពនិនិត្យនិងជួយសម្រួលឲ្យពួកគាត់បានធ្វើដំណើរ។
លោកស្រី ឱ វណ្ណឌីនបានប្រាប់ថា អ្នកដែលចាក់វ៉ាក់សាំងគឺសុទ្ធតែមានកាតចាក់វ៉ាក់សាំងទាំងអស់ ដូច្នេះប្រសិនបើគាត់ដល់ពេលវេលាដែលត្រូវមកចាក់លើកទី២ គាត់អាចនឹងបង្ហាញកាតនោះដល់អាជ្ញាធរសមត្ថកិច្ចដែលនៅឆែកឆេរពីព្រំប្រទល់ខេត្តមួយទៅខេត្តមួយដើម្បីបង្ហាញពីតម្រូវការថាគាត់ទៅចាក់វ៉ាក់សាំងនៅកន្លែងណាមួយ។

បើតាមលោកស្រី ឱ វណ្ណឌីននៅក្នុងកាតនោះសុទ្ធតែបង្ហាញថ្ងៃខែ ដែលវ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ពីចន្លោះពេល ១៤ថ្ងៃទៅ២៨ថ្ងៃ និង Covishield រយៈពេលពី ៨ សប្តាហ៍ ទៅ ១២ សប្តាហ៍ ក្រោយពីថ្ងៃដែលបានចាក់លើកទី១ ដូច្នេះសមត្ថកិច្ចអាចផ្ទៀងផ្ទាត់បាន៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ