Connect with us

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ឧបត្ថម្ភ​ប្រាក់ចំនួន១០លានរៀលដល់មន្ត្រីនគរបាល​ការពារ​​​នៅធនាគារ ABA

បានផុស

នៅ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី ៩ ខែមេសា ឆ្នាំ២០២១នេះ ​បានឧបត្ថម្ភថវិកាចំនួន​១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែល​​​មានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារ ABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ ក្នុងនាម លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកអនុសេនីយ៍ឯក  ភឿន ភិរៈ សូមបន្តខិតខំបំពេញការងារ ដើម្បីជីវភាពគ្រួសារ និងជួយបម្រើការងារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋយើង។ ទន្ទឹមនឹងនេះ សូមអនុវត្ត “៣ការពារ ៣កុំ និង២ចូលរួម” ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។​

នៅក្នុងឱកាសនោះ លោកអនុសេនីយ៍ឯក ភឿន ភិរៈ  បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា បន្ទាប់ពីបានដឹងថា  ករណីរបស់លោកបានជ្រាបទៅដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយថែមទាំងទទួលបានការគិតគូរ  យកចិត្តទុកដាក់យ៉ាងកក់ក្តៅ ដែលនេះជាការលើកទឹកចិត្ត និងផ្តល់តម្លៃយ៉ាងធំធេង​ចំពោះរូបលោក។ លោកបានបួងសួងគោរពជូនពរដល់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ដែលជាមាតាមនុស្សធម៌ និង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមសម្តេចទាំងទ្វេ មានសុខភាពល្អ រឹងមាំ អាយុយឺនយូរ ដើម្បីជាម្លប់​ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជា និងមន្ត្រីរាជការក្រោមឱវាទ។

គួររំលឹកផងដែរថា លោកអនុសេនីយ៍ឯក ភឿន ភិរៈ មានមុខរបរបន្ថែមជា​សន្តិសុខធនាគារ ABA ប្រចាំការពេលយប់ ហើយកាលពីយប់ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០២១ថ្មីៗនេះ លោកបានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារៈកិច្ច ដោយត្រូវ​បានមហាជនធ្វើការគាំទ្រ ព្រមទាំងអាណិតអាសូរជាពន់ពេក។ ក្នុងករណីនេះព្រះរាជអាជ្ញាសាលា ដំបូងរាជធានីភ្នំពេញបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញា បានដោះលែងលោក ភឿន ភិរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត៕

អត្ថបទ៖ ​កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្ដាសាយបក្សីលើកុមារា អាយុ ៣ ឆ្នាំ ៦ ខែម្នាក់ នៅខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ៊ានចាយលុយទិញអត់ ស្ត្របឺរី ជប៉ុន មួយផ្លែជិត២០ដុល្លារ កំពុងល្បីនៅ អាមេរិក

លួចថតវីដេអូ
ជីវិតកម្សាន្ដ២ ម៉ោង មុន

រោងកុនធំ ៣ ដាស់តឿនអ្នកលួចថតវីដេអូ​ភាពយន្តផ្សាយជាសាធារណៈ បញ្ឈប់ជាបន្ទាន់ ព្រោះបំពានកម្មសិទ្ធិបញ្ញា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខណ្ឌសែនសុខ ទុករយៈពេល ២ សប្ដាហ៍ ដល់អាជីវករ បញ្ឈប់ការដាក់តាំង លក់ទំនិញរំលោភផ្លូវសាធារណៈ នៅច្រកចូលសង្កាត់សាលាទឹកថ្លា

ព័ត៌មានជាតិ១៧ ម៉ោង មុន

សប្តាហ៍ទី៣​ផ្លូវ​ថ្មើរជើង មាន​ទិវា​បុណ្យ​អាហារ និង​មាន​ក្រុម​កំប្លែង​ដារីន ដារ៉ូ ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ ខុស​ពី​សប្តាហ៍មុនៗ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ UN នឹងមិនការពារយើងទេ យើងត្រូវការការធានាសុវត្ថិភាពពិតប្រាកដ

សន្តិសុខសង្គម៥ ម៉ោង មុន

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​មួយ​គ្រាប់​ទៀត​ហើយ លើក​នេះ​សំដៅ​លើ​ព្រលាន​យន្តហោះ​អ៊ីស្រាអែល

សន្តិសុខសង្គម៥ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

Sokha Hotels

ព័ត៌មានពេញនិយម