ព័ត៌មានជាតិ
កម្ពុជាមានអ្នកឆ្លងកូវីដ១៩ចំនួន ១៧ នាក់កំពុងព្យាបាលតាមផ្ទះ
អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៧ នាក់ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលតាមផ្ទះ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃនេះក្រសួងបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៥៧៦នាក់ ខណៈអ្នកជាសះស្បើយចំនួន៧០នាក់។
កាលពីថ្ងៃអង្គារ ដើមសប្តាហ៍ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុុជាបានបង្ហើបពីគម្រោងព្យាបាលអ្នកជំងឺកូវីដ១៩ តាមផ្ទះ ប៉ុន្តែការព្យាបាលលនេះត្រូវធ្វើឡើងសម្រាប់តែអ្នកជំងឺស្រាលប៉ុណ្ណោះ។ការប្រកាសបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍មានការកើនឡើងជាបន្តបន្ទាប់។
កាលពីថ្ងៃទី៦ ខែមេសា ២០២១ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមម៉ម ប៊ុនហេង ប្រាប់អភិបាលរាជធានី-ខេត្ត ឱ្យត្រៀមបំរុងក្រុមគ្រូពេទ្យ ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។
ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ នៅព្រះរាជណាចក្រកម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន៣៦០៤ នាក់ ខណៈចំនួនអ្នកជាសះស្បើយ ១៩៨៤ នាក់ អ្នកកំពុងព្យាបាល ១៥៩១ នាក់ និងករណីអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន២៤ នាក់ ដែលជាករណីស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់៕
អានពិស្តារ៖
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ