ព័ត៌មានជាតិ
ស៊ុយអែតផ្តល់ថវិកាប្រមាណ២,៥ លានដុល្លារ ដើម្បីពង្រឹងប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ
ប្រទេសស៊ុយអែត និងអង្គការយូណេស្កូ កាលពីថ្ងៃទៅ០៨ ខែមេសា ឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីចាប់ផ្តើមគម្រោងថ្មីមួយមានឈ្មោះថា “ការពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ” ដែលត្រូវអនុវត្តក្នុងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហើយគម្រោងនេះ ប្រទេសស៊ុយអែត នឹងផ្តល់ថវិកាចំនួន២៣ លានក្រោន (ប្រមាណជា ២,៥ លានដុល្លារអាមេរិក) ដល់អង្គការយូណេស្កូសម្រាប់ការអនុវត្តគ្រោងនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/171051783_3858632567584800_4743590222523683572_n-1024x532.jpg)
កិច្ចព្រមព្រៀងដែលមានរយៈពេលចំនួន៣ឆ្នាំនេះ មានគោលបំណងជំរុញឲ្យមានបរិយាកាសប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព សេរី ពហុនិយម និងឯករាជ្យ ដែលនឹងជួយធ្វើឱ្យមានភាពប្រសើរឡើង នៃសេរីភាពក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ការងាររបស់អង្គការយូណេស្កូ នឹងផ្តោតលើការពង្រឹងក្របខ័ណ្ឌច្បាប់ និងវិស័យប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងលើតម្រូវការបន្ទាន់បណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតជាសាកលកូវីដ-១៩នេះ។ ក្នុងនោះរួមបញ្ចូលទាំងការធានាឲ្យបាននូវការទទួលបានព័ត៌មានសំខាន់ៗ ការតស៊ូមតិដើម្បីឲ្យមានស្តង់ដារខ្ពស់ ក្នុងការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ និងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានដើម្បីប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។
លោក ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំប្រទេសកម្ពុជាបានបង្ហាញថា “ការគាំទ្រនេះ គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតជាមួយប្រទេសកម្ពុជា ដែលផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ យើងរីករាយដែលធ្វើការជាដៃគូជាមួយអង្គការយូណេស្កូប្រចាំប្រទេស កម្ពុជា ដើម្បីកសាងសមត្ថភាពលើវិស័យប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសារព័ត៌មាន និងបង្កើតយន្តការសម្រាប់សុវត្ថិភាពអ្នកសារព័ត៌មាន។ ការយកចិត្តទុកដាក់ពិសេស នឹងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មានជាស្ត្រី ដែលងាយទទួលរងគ្រោះក្នុងវិជ្ជាជីវៈសារព័ត៌មាន ហើយខ្វះឱកាសស្មើភាពគ្នាក្នុងការទទួលបានការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួននៅក្នុងវិស័យសារពត៌មាននេះ”។
ការទទួលយកអ៊ីនធឺណិត និងបច្ចេកវិទ្យាទូរស័ព្ទចល័តយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា រួមនិងការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ ជាពិសេសក្នុងចំណោមយុវជន បានផ្តល់ឱកាសសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម សកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរទាំងនេះ ក៏នាំមកនូវបញ្ហាប្រឈមជាច្រើន ដូចជាការរីកសាយភាយនៃការផ្សព្វផ្សាយព័ត៌មានមិនពិត បញ្ហាឯកជនភាព និងហានិភ័យនៃការទុកចោលអ្នកដែលខ្វះសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងការប្រើប្រាស់អ៊ីនធឺណិត ឱ្យនៅពីក្រោយ។ អង្គការយូណេស្កូ នឹងផ្តោតលើការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងផ្តល់ជូនសាធារណជន ជាពិសេសយុវជន នូវជំនាញ និងចំណេះដឹងដែលចាំបាច់ ដើម្បីធ្វើអន្តរកម្មនៅក្នុងពិភពអនឡាញ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា លោក សាដា អ៊ូម៉ា អាឡាម បានលើកឡើងថា “គំនិតផ្តួចផ្តើមនេះនឹងពង្រឹងសេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីនៃការទទួលបានព័ត៌មាននៅក្នុងប្រទេសកម្ពុជាតាមរយៈ ការតស៊ូមតិឱ្យទទួលបានក្របខ័ណ្ឌច្បាប់ដែលមានលក្ខណៈរឹងមាំសម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចពិភាក្សាជាសាធារណៈ និងជំរុញឲ្យមានបរិយាកាសប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពរស់រវើក ដែលនឹងលើកកម្ពស់តម្លៃប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព” ។
ដោយផ្តោតលើសសរស្តម្ភ ដើម្បីសន្តិភាព យុត្តិធម៌ និងបរិយាបន្ន នៃរបៀបវារៈ ឆ្នាំ២០៣០ គម្រោងនេះ បានចូលរួមចំណែកដោយផ្ទាល់ ដោយឆ្ពោះទៅរកការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ដែលផ្តោតលើការជំរុញឲ្យមានគណនេយ្យភាពរបស់រដ្ឋាភិបាល ការកសាងនីតិរដ្ឋ និងការរក្សាសន្តិភាព និងជាពិសេស គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ចំណុច១០ ដែលមានគោលបំណង “ធានាឲ្យមាននូវការទទួលបានព័ត៌មានជាសាធារណៈ និងការពារសេរីភាពមូលដ្ឋាន ដោយស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ” ៕
អត្ថបទ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?