ព័ត៌មានជាតិ
មណ្ឌលគិរី!មន្រ្តីជំនាញចុះពិនិត្យផ្លូវដែលរងការខូចខាតដោយទំនន់ទឹកភ្លៀង ត្រៀមជួសជុលឡើងវិញ
មន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះនៅស្រុកកោះញែក ដើម្បីត្រៀមជួសជុលឡើងវិញសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គ្រោះធម្មជាតិបង្កឡើងដោយជំនន់ទឹកកភ្លៀងបានវាយប្រហារទៅលើស្រុកកោះញែក ប៉ះពាល់ដល់ឃុំចំនួន៦ បណ្ដាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនខ្សែ ដែលបង្ខំឱ្យផ្អាកចរាចណ៍លើខ្សែផ្លូវមួយចំនួនកាលពីថ្ងៃទី២៣-២៤ខែកញ្ញាកន្លងទៅ។ យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ២៦ ខែកញ្ញា ទោះបីទឹកបានស្រកទៅវិញ ប៉ុន្តែបានបង្កឱ្យផ្លូវជាច្រើនខ្សែរងការខូចខាត។

លោក ធន សារី ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តមណ្ឌលគិរី ដែលបានដឹកននាំមន្រ្តីក្រោមឱវាទបានចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលរងផលប៉ះ បានឱ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិនេះ បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវជនបទចំនួន៥ខ្សែ ស្ថិតក្នុងឃុំស្រែសង្គម ឃុំស្រែហ៊ុយ ឃុំអរបួនលើ និងឃុំសុខសាន្តស្រុកកោះញែក ដែលសរុបទាំងអស់មានផ្លូវប្រវែង ៦៤ ៦០០ម៉ែត្រ ។ លោក ធន សារី បានបញ្ជាក់ថា ៖«បន្ទាប់ពីពិនិត្យផ្លូវទាំងនោះក្នុងនាមមន្ទីរក៏បានឧបត្ថម្ភថវិកាចំនួន២ ០០០ ០០០រៀលទៅដល់រដ្ឋបាលឃុំសុខសាន្ត ដើម្បីចាក់ដីបំពេញជួសជុលផ្លូវបន្ទាន់ ធ្វើយ៉ាងណាងជួយសម្រួលដល់ការធ្វើដំណើរជូនប្រជាប្រជាពលរដ្ឋបណ្ដោះអាសន្នសិន»។

ចំណែកផ្លូវដែលរងការខូចខាតនៅបណ្ដាឃុំផ្សេងដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់មន្ទីរអភិវឌ្ឍជនបទ ក្នុងនាមមន្ទីរជំនាញ នឹងខិតខំស្វែងរកកញ្ចប់ថវិកាបន្ទាន់ណាមួយដើម្បី កែសម្រួលជួសជុលផ្លូវទាំងនោះដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង៕
អត្ថបទ៖ រៀម សុខហេង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


