ព័ត៌មានជាតិ
ស្ពានព្រះមុនីវង្សចាស់អាចធ្វើដំណើរបាននៅថ្ងៃស្អែក ខណៈដែលកំពុងចាក់កៅស៊ូស្រទាប់ទី២ (វីដេអូ)
ភ្នំពេញ ៖ ស្ពានព្រះមុនីវង្សចាស់ដែលកំពុងដំណើរការជួសជុលចាក់ក្រាលកៅស៊ូលើទ្រូងស្ពានប៉ុន្មានថ្ងៃនេះអាចរួចរាល់នៅថ្ងៃស្អែកនេះហើយ។

បើតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីដឹងនៅព្រលប់ថ្ងៃទី៩ខែមេសានេះថា ការជួសជុលចាក់ក្រាលកៅស៊ូលើស្ពានព្រះមុនីវង្សចាស់ប្រមាណជា២ថ្ងៃកន្លងមកនេះអាចរួចរាល់នៅថ្ងៃស្អែកនេះ។

លោកប្រធានបន្តថា ប្រភពនេះគឺទទួលបានពីបានពីអ្នកម៉ៅការជួសជុលស្ពានព្រះមុនីវង្សចាស់។ហើយនៅពេលដែលជួសជុលរួចរាល់ គឺអាចធ្វើចរាចរណ៍បានឡើងវិញក្នុងពេលដែលប៉ុន្មានថ្ងៃមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងរហូតដល់សាលារាជធានីភ្នំពេញបានសម្រេចឲ្យមានសាឡង់ដឹករថយន្តនឹងអ្នកដំណើរឆ្លងពីកោះនរាឆ្ពោះទៅកោះពេជ្រ។

គួរបញ្ជាក់ថា ស្ពានព្រះមុនីវង្សចាស់នេះបានសាងសង់ឡើងកាលពីឆ្នាំ១៩៦០មកម្ល៉េះ៕
ដោយ ៖ នរា






-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល