Connect with us

ព័ត៌មានជាតិ

ភ្នំពេញ សម្រេចបិទខ្ទប់តំបន់មួយចំនួន​ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

បានផុស

នៅ

រាជធានី​ភ្នំំពេញ បាន​សម្រេចបិទខ្ទបតំបន់​មួយចំនួននៅវេលាម៉ោង​ ០០:00 រំលងអាធ្រាត្រ​នេះ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ។ នេះបើតាមលោ​ក ឃួង ស្រេង​​​ អភិបាលរាជធានី​ភ្នំពេញ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន​មុននេះ។ តំបន់ដែល​ត្រូវបិទខ្ទប់មា​ន ពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ ប្រជាពលរដ្ឋរស់នៅ​ភូមិទ្រុង​មាន់ ក្នុងខណ្ឌសែន​សុខ និង​ប្រជាពលរដ្ឋរស់នៅចំនួន​ ៦​ ភូមិទៀត​ស្ថិតនៅ​ក្នុង​ខណ្ឌពោធិ៍សែនជ័យ ដែល​ភូមិទាំងនេះមាន​បងប្អូន​កម្មកររស់នៅ​ច្រើន​។ ​

លោក​បាន​បន្ថែម​​ថា ការបិទខ្ទប់ភូមិដ្ឋាន​ខាងលើនេះ​ ដើម្បីបង្កា និង​ទប់ស្កាត់ការឆ្លងកូវីដ១៩ និង​បានសុំ​ការយោគយល់​ពីបងប្អូន​ប្រជាពលរដ្ឋទាំងអស់​ ដែល​ត្រូវបាន​អាជ្ញាធរបិទតំបន់របស់​ខ្លួន ដែល​ពិតជាបាន​ធ្វើ​ឱ្យ​ប៉ះពាល់អារម្មណ៍របស់​បងប្អូន​ជាក់ជាមិន​ខាន។ ប៉ុន្តែយើង​ត្រូវតែ​រួម​​គ្នាដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបញ្ហា​ផ្សេងៗ ដែល​បងប្អូន​ប្រជាពលរដ្ឋស្នើមកអាជ្ញាធរ និង​កងកម្លាំង នឹងរង់ចាំសហការជាមួយ​បងប្អូនជានិច្ចចំពោះ​បងប្អូន​​ ដែល​ត្រូវការរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាចង់ទិញ​អាហារ​ និង​ថ្នាំពេទ្យ​អាជ្ញាធរនឹងសម្រួល​ជូន​បងប្អូនជានិច្ច។

អត្ថបទ៖ស្រី រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម