ព័ត៌មានជាតិ
អាជ្ញាធរខេត្តឧត្ដរមានជ័យ ចែកអំណោយជូនកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ
ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យលោក ស៊ី ប្រាសិទ្ធ និងលោកប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី ០៩ ខែមេសា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅបរិវេណខាងមុខសាលាខេត្តសាលាខេត្តឧត្ដរមានជ័យ។

ឯកឧត្ដម ប៉ែន កុសល្យ បានបញ្ជាក់នៅក្នុងពិធីសំណេះសំណាលថា ថ្វីត្បិតតែខេត្ត រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការជំរុញដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេស ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ខណៈកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងយ៉ាងខ្លាំងក្លាពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចៀសវាងមានប្រជាពលរដ្ឋឆ្លងដែនគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្ដម ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូន កងកម្លាំងទាំងអស់ ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង ទំនាក់ទំនងល្អជាមួយអាជ្ញាធរ ដើម្បីការពារសន្តិសុខ ជូនជាតិមាតុភូមិ និងប្រជាជនឲ្យខានតែបាន និងលើកទឹកចចិត្តបងប្អូនកងទ័ពខិតខំបង្កបង្កើនផល ដាំដុះន្លែបង្ការរួមផ្សំ និងត្រូវចេះអនាម័យ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩។

ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីចែកជូនដល់កងកម្លាំងទាំងបីដែលមានដូចជា៖
១. កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ទទួលបាន អង្ករ ២តោន, ទឹកសុទ្ធ៥០ យួរ, ទឹកត្រី៥ កេស, ទឹកស៊ីអ៉ីវ ៥កេស, អាលកុល ២ការ៉ុងស្មើនឹង៦០ លីត្រ, ម៉ាស់ក្រណាត់ ២កេស ស្មើនឹង១.៦០០ ម៉ាស់, ត្រីខ ៤កេសធំ, ជែល១ កេសស្មើនឹង២០ ដប, មី២ កេសធំ, អំបិល៤ ការ៉ុងស្មើ១០០ គីឡូក្រាម និងថវិកា២.០០០.០០០ រៀល។
២. ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ទទួលបានអង្ករ៣ តោន, ទឹកសុទ្ធ៥០ យួរ, ទឹកត្រី១០ កេស, ទឹកស៊ីអ៊ីវ ១០កេស, អាល់កុល ២ការ៉ុងស្មើនឹង៦០ លីត្រ, ម៉ាស់ក្រណាត់ ២កេស ស្មើនឹង១.៦០០ ម៉ាស់, ត្រីខ ៥កេស, ជែល១ កេសស្មើ២០ ដប, មី៣ កេសធំ, អំបិល៤ ការ៉ុងស្មើនឹង១០០ គីឡូក្រាម និងថវិកា៣.០០០.០០០ រៀល។
៣. តំបន់ប្រតិបត្តិការសឹករងខេត្តឧត្ដរមានជ័យ ទទួលបានអង្ករ៣ តោន, ទឹកសុទ្ធ៥០ យួរ, ទឹកត្រី១០ កេស, ទឹកស៊ីអ៊ីវ ១០កេស, អាល់កុល ២ការ៉ុងស្មើនឹង៦០ លីត្រ, ម៉ាស់ក្រណាត់ ២កេស ស្មើនឹង១.៦០០ ម៉ាស់, ត្រីខ ៥កេស, ជែល១ កេសស្មើ២០ ដប, មី៣ កេសធំ, អំបិល៤ ការ៉ុងស្មើនឹង១០០ គីឡូក្រាម និងថវិកា៣.០០០.០០០ រៀល៕ដោយ៖ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ