ព័ត៌មានជាតិ
លទ្ធផលសំណាកលើកទី ១ មិនទាន់ដឹងផង អនុប្រធានសន្តិសុខផ្សារអូរឫស្សីម្នាក់ ទៅដល់ក្រុងកំពង់ឆ្នាំង
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងក្រុមគ្រូពេទ្យ បានបញ្ជូនបុរសអនុប្រធានសន្តិសុខផ្សារអូរឬស្សីម្នាក់ ឈ្មោះ ឆាយ ធារ៉េន អាយុ៤២ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបានមកពីភ្នំពេញ កាលពីនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីគាត់បានយកសំណាកលើកទី១រួច ។

ករណីនេះដោយសារតែផ្សារអូរឫស្សីក្នុងក្រុងភ្នំពេញនេះ កំពុងតែផ្ទុះនៅករណីឆ្លងកូវីត-១៩ ដែលគួរឱ្យបារម្ភនោះ ទើបនៅរសៀលថ្ងៃទី០៩ ខែមេ សា អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យ បានបញ្ជូនបុរសរូបនេះ តាមរថយន្តរបស់មន្ទីរសុខាភិបាល ទៅធ្វើចត្តាឡីស័ក នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានបញ្ជាក់នៅល្ងាចថ្ងៃទី៩ ខែមេសានេះថា ឈ្មោះ ឆាយ ធារ៉េន ជាអនុប្រធានសន្តិសុខ ផ្សារអូឬស្សីរូបនេះ បានយកសំណាកធ្វើតេស្តលើកទី១ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅវិទ្យាល័យបាក់ទូក រាជ ធានីភ្នំពេញ គ្រូពេទ្យតម្រូវឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះសិន ព្រោះលទ្ធផលលើកទីមួយនេះមិនទាន់ទទួលបាននៅឡើយទេ។ ដោយខ្លាចក្រែងរូបគាត់(វិជ្ជមាន) ហើយមានការចម្លងទៅអ្នកដទៃ ទើបអាជ្ញាធរនិងក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំង បានធ្វើការសម្រេចយករូបគាត់ទៅគ្រប់គ្រងនៅមណ្ឌលចត្តាឡីស័ក ស្រុកទឹកផុស ដើម្បីតាមដានស្ថានភាពរបស់គាត់បន្តទៀត៕
អត្ថបទ ៖ ឈៀងថារិទ្ធ




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?