ព័ត៌មានជាតិ
បញ្ជូនជនជាតិថៃម្នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយអនុវត្តទោសក្នុងពន្ធនាគាររួចរាល់
ជនជាតិថៃម្នាក់ត្រូវបានតុលាការខេត្តបាត់ដំបង ដោះលែងឲ្យមានសេរីភាពឡើងវិញ ក្រោយពីកាត់ទោសឲ្យជាប់ពន្ធនាគារ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីពេលកន្លងទៅ ហើយពេលនេះសមត្ថកិច្ចជំនាញនៃស្នងការខេត្ត បានរៀបឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តតាមច្បាប់បន្ត។

នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា បុរសជនជាតិបរទេសនេះមានឈ្មោះ ស៊ុនចៃ ឌីថៈវ៉ាត ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិថៃ ក្រោយចេញពីពន្ធនាគារនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបាត់ដំបង បានរៀបចំបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃភ្លាមៗតែម្តង។

សមត្ថកិច្ចបន្តថា ការបញ្ជូនជនជាតិថៃម្នាក់ខាងលើនេះទៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនាពេលនេះ ធ្វើឡើងស្របពេលដែលជនជាតិថៃខាងលើ មិនមានឯកសារត្រឹមត្រូវ និងគ្មានសិទ្ធជ្រកកោនផងនោះ ទើបសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃតែម្តង ដើម្បីអនុវត្តបន្តតាមនីតិវិធី។

សូមបញ្ជាក់ផងដែរថា ជនបរទេសជាជនជាតិថៃរូបនេះ កាលពីអំឡុងដើមខែមេសា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវបានតុលាការសម្រេចផ្តន្ទាទោសរហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ បានដោះលែងឱ្យមានសេរីភាពឡេីងវិញតែម្តង៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?