ព័ត៌មានជាតិ
សម្តេចតេជោស្នើឱ្យធនាគាសិក្សាបញ្ចុះការប្រាក់តាមលទ្ធភាពប្រជាជន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឱ្យធនាគារជាតិ ធ្វើការជាមួយធនាគារទាំងអស់សិក្សាទៅលើការបន្ធូរបន្ថយបញ្ចុះការប្រាក់ និងពន្យាការសងប្រាក់ទៅតាមលទ្ធភាពរបស់អតិថិជនក្នុងដំណាក់កាលកូវីដ១៩។
សម្តេចតេជោបញ្ជាក់ថា ពាក្យថាផាកពិន័យ ឬរឹបអូសមិនត្រូវប្រើប្រាស់ក្នុងដំណាក់កាលកូវីដ១៩នេះទេ។

សម្តេចតេជោស្នើឱ្យបន្ធូរបន្ថយការប្រាក់ ពន្យាការសង ហើយត្រូវធ្វើទៅតាមលទ្ធភាពរបស់អតិថិជន ព្រោះអតិថិជនខ្លះមានគំនិតមិនល្អ ដែលខ្លួនមានលទ្ធភាពសង តែបែរជាយកលុយទៅពង្រីកមុខរបរផ្សេងមិនព្រមសងដោយផ្អែកតាមសម្តីនាយករដ្ឋមន្ត្រី នេះក៏ជារឿងមិនសមរម្យដែរ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបន្តថា ការផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជន ដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩ តាមលទ្ធភាពជាក់ស្តែងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗជារឿងល្អ ព្រោះថា មេគ្រួសារ ឬអ្នករកប្រាក់កាសក្នុងគ្រួសារមួយចំនួន បានបាត់បង់ជីវិតទៅ ហើយលទ្ធភាពសងរបស់គ្រួសារនោះក៏មានភាពលំបាក ដូច្នេះត្រូវតែរៀបចំឥណទានឡើងវិញ ឬពន្យាការសងប្រាក់ជាដើម។
សម្តេចតេជោហ៊ុន សែន ក៏ថ្លែងសំណូមពរឲ្យមានការពន្យាពេលសង បន្ថយអត្រាការប្រាក់ រៀបចំឥណទានឡើងវិញ ដើម្បីសម្រួលដល់ការលំបាកហើយអំពាវនាវជាទូទៅ ដល់អ្នកពាក់ព័ន្ធទាំងអស់ រាប់ទាំងម្ចាស់ដើមដែលមានប្រាក់ទៅដាក់ធនាគារ បន្ថយប្រាក់ចំណេញបន្តិច ដើម្បីឲ្យធនាគារបន្ថយអត្រាការប្រាក់សម្រាប់អតិថិជនប្រជាពលរដ្ឋដែលកំពុងរងគ្រោះក្នុងវិបត្តិកូវីដ១៩។
សម្តេចតេជោបញ្ជាក់ថា ការបន្ធូបន្ថយអត្រាការប្រាក់ត្រូវធ្វើឡើងដូចគ្នា ប្រសិនបើធនាគារមួយបន្ថយការប្រាក់ ប៉ុន្តែធនាគារមួយទៀតតម្លើងការប្រាក់ និងធ្វើឲ្យធនាគារមួយដួលរលំ។ ដូច្នេះសូមឲ្យធនាគារជាតិធ្វើការជាមួយ សមាគមធនាការបញ្ចុះការប្រាក់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ” ឧទាហរណ៍ធនាគារហ្នឹង ចុះ ៥% គឺត្រូវចុះ ៥% ដូចគ្នា ហើយដល់ទៅពេលខាងក្រោមត្រូវចុះតៗ គ្នា ចឹងផលប្រយោជន៍នឹងបានទៅអតិថិជនជាអ្នកដែលខ្ចីប្រាក់”៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ