Connect with us

ព័ត៌មានជាតិ

ត្រឹមព្រឹក​នេះ អាជីវករ​ផ្សារ​អូរឫស្សី​ឆ្លងកូវីដកើន​ដល់ ២៥៣ នាក់

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ អាជីវករ​ផ្សារ​អូរឫស្សី​សរុបចំនួន ២៥៣ នាក់ រកឃើញមាន​វិជ្ជមានកូវីដ ១៩ ក្នុងចំណោមអាជីករ​ផ្សារ​ជាង ៧០០០ នាក់។

ផ្សារកណ្តាល​ក្រុង​ភ្នំពេញ បានផ្ទុះ​ករណី​ឆ្លង​ដ៏ធ្ងន់ធ្ងរ ហើយ​ត្រូវ​អាជ្ញាធរ​ប្រកាសបិទ​ជា​បណ្តោះអាសន្ន និង​បាន​ធ្វើ​តេស្ត​លើអាជីវករ​រាប់ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បាន​ប្រកាសដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ មានការ​ពាក់ព័ន្ធ ឬ​មានការ​សង្ស័យ​ ​ទៅ​ធ្វើ​តេស្ត​សំណាកករណី​មាន​អាការៈ​​សង្ស័យ​មាន​រោគ​សញ្ញា​ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺ​បំពង់ក ឬ​ដក​ដង្ហើម​ខ្លីៗ ឬ សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩ តាម​ទីតាំង​ខាងក្រោម៖

វិទ្យាល័យ​បាក់ទូក​
-វិទ្យាល័យ​បឹង​ត្របែក​
-មណ្ឌលសុខភាពចាក់អង្រែក្រោម​
-មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
-សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
-មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម