ព័ត៌មានជាតិ
រដ្ឋាភិបាលនឹងពិចារណាពន្យារបទបញ្ជាការហាមឃាត់ការធ្វើដំណើរបន្តទៀត
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយយូរបន្តទៀត នោះសម្តេចនឹងពិចារណាបន្តអនុវត្តបទបញ្ជាការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលពីខេត្តមួយទៅខេត្តមួយជាបន្តទៀត។

តាមរយៈសេចក្តីថ្លែងការណ៍ពិសេសនៅព្រឹកនេះ សម្តេចតេជោបានមានប្រសាសន៍ថា ការបន្តអនុវត្តបទបញ្ជាហាមឃាត់ការធ្វើដំណើរនេះគឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រោះយើងមិនដឹងថាជំងឺនេះឆ្លងនៅតំបន់ណានោះទេ។
សម្តេចបានបន្តថា ប្រទេសនៅជិតខាងយើងនេះរួមមានថៃវៀតណាម និងឡាវ ហើយក្នុងចំណោមប្រទេសទាំង៣នេះ ឡាវគ្រប់គ្រងបានល្អជាងគេ ខណៈថៃកំពុងមានផ្ទុះជំងឺកូវីដនៅទីក្រុងបាងកកដូចនៅកម្ពុជាកំពុងផ្ទុះនៅរាជធានីភ្នំពេញដែរ។

សម្តេចបានបន្តថា៖ “ពីមុនយើងជាប្រទេសមួយមានការគ្រប់គ្រងបានល្អដោយសារការខិតខំប្រឹងប្រែងអនុវត្តបានល្អ។ប៉ុន្តែបច្ចុប្បន្នមានការផ្ទុះរាតត្បាតជំងឺនេះ។ តែខ្ញុំមិនបន្ទោសនោះទេនៅក្នុងដំណាក់កាលនេះ សំខាន់ត្រូវរួមគ្នាប្រយុទ្ធនឹងជំងឺនេះទាំងអស់គ្នា”។
សម្តេចតេជោបានដាក់បទបញ្ជាឱ្យពង្រឹងការធ្វើអភបាលកិច្ចឱ្យបានល្អ ដូចជាការធ្វើចត្តាឡីស័ក ការអនុវត្តច្បាប់ឱ្យបានតឹងរឹង ព្រោះថាការឆ្លងក្នុងសហគមន៍២០កុម្ភៈ នេះគឺបណ្តាលមកពីអភិបាលកិច្ចនេះហើយ។

កាលពីថ្ងៃទី០៦ ខែមសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?