នយោបាយ
មានគណបក្សនយោបាយចំនួន៤ បានដាក់ពាក្យចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាក្រុងបូកគោ
គិតត្រឹមម៉ោង១៧ និង៣០ នាទី ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ដែលជាថ្ងៃចុងក្រោយ នៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះ ឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុម ប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយចំនួន០៤ បានដាក់ពាក្យចូលរួមប្រកួតប្រជែង នេះបើតាមការដឹងពី គ.ជ.ប។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា ក្នុងរយៈពេល ៥ថ្ងៃ នៃការដាក់ពាក្យសុំចុះបញ្ជីទាំងពីរនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានទទួលពាក្យសុំពីគណបក្សនយោបាយចំនួន ៤ ដែលបានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ។

គណបក្សទាំង៤ នោះ រួមមាន ទី១. គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន១៣រូប និងបេក្ខជនបម្រុងចំនួន១៥ នាក់ សរុបចំនួន ២៨នាក់។
ទី២. គណបក្សសញ្ជាតិកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខ ជនបម្រុងចំនួន ១៥នាក់ សរុបចំនួន ២៨នាក់។
ទី៣. គណបក្សគណបក្សយុវជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៣នាក់ សរុបចំនួន ២៦នាក់។
ទី៤. គណបក្សហ្វ៊ុនស៊ិនប៉ិច បានដាក់បេក្ខជនពេញសិទ្ធិចំនួន ១៣រូប និងបេក្ខជនបម្រុងចំនួន ១៣នាក់ សរុបចំនួន ២៦នាក់។

សូមបញ្ជាក់ថា នៅថ្ងៃដដែលនេះដែរ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានសម្រេចទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ចំនួន៣ គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា។
ដោយឡែកសម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត នឹងពិនិត្យសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងយូរ៥ ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំចុះបញ្ជីនៅថ្ងៃនេះ៕
ដោយ ៖ កោះកែវ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ